ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយលើបានឃាត់ ខ្លួនបុរសជាប្ដី ក្រោយវាយប្រពន្ធកូនខ្ចី បណ្ដាលឲ្យបែក ក្បាលហូរឈាមស្រោចពេញខ្លួន កាលពីនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង៣និង១០នាទីរសៀល ស្ថិតផ្ទះជនរងគ្រោះ ក្នុងភូមិគ្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យឈ្មោះ មួន ហុក ភេទប្រុស អាយុ៣៥ឆ្នាំ តែងតែលេងល្បែងស៊ីសង នឹងប្រើអំពើហឹង្សា វាយប្រពន្ធជាញឹកញាប់ ។ ចំណែកប្រពន្ធ ឈ្មោះលន់ ស៊ី អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ទើបតែកូនខ្ចី៣ខែ) មុនថ្ងៃឃាតខ្លួន ជនសង្ស័យបានធាក់ត្រូវប្រពន្ធ៣ជើង ហើយសមត្ថកិច្ចនគរបាល បានហៅមកធ្វើការអបរំនិងធ្វើកិច្ចសន្យា ។
សមត្ថកិច្ចបន្តថា លុះថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៧ ជន សង្ស័យបានអង្គុយផឹកស៊ី មិនជួយរកស៊ីប្រពន្ធទេ ធ្វើឲ្យប្រពន្ធ ជេរ ក៏ខឹងនិងប្រពន្ធរួចក៏ស្ទុះទៅយក បន្ទះក្តា វាយ ក្បាលប្រពន្ធជាច្រើនដង បណ្ដាលឲ្យបែកហូរឈាម ស្រោចពេញខ្លួន រហូតដួលសន្លប់។ ភ្លាមៗនោះត្រូវបានអ្នកជិតខាងដឹកប្រពន្ធទៅសង្គ្រោះនៅមណ្ដលសុខភាព ក្រោយមកសមត្ថកិច្ចនគរបាល បានទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យតែម្ដងព្រមទាំងកសាងសំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី