រដ្ឋបាល​រាជធានី​ភ្នំពេញ​ ៖ ម្ចាស់​ក្រុមហ៊ុន​ឯកជន​ទាំងអស់ដែលមាន​បណ្ដាញ​ខែ្សកាបិ៍​្លអាកាស​ ​បណ្ដាញ​ក្រោមដី និង​ផ្ទាំង​ប៉ាណូផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប្រញាប់រុះរើចេញមុនថ្ងៃទី១៩ មូលហេតុ​រៀបចំ​ជួសជុលស្ពាន​ជ្រោយចង្វារ​ចាស់

ចែករំលែក៖

ភ្នំពេញ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានចេញ​សេចក្ដីប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ ​អង្គភាព​រដ្ឋ និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ​ដែលមាន​បណ្ដាញ​ខែ្សកាបិ៍​អាកាស​ ​បណ្ដាញ​ក្រោមដី និង​ផ្ទាំង​ប៉ាណូផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅចំណុច​ការដ្ឋាន​ជួស​ជុលស្ពាន​ជ្រោយចង្វារ​ ទី១ (ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន) ឲ្យ​រួសរាន់​ធ្វើការ​រុះរើ ​រំកិលចេញ​ឲ្យបាន​មុន​ថ្ងៃទី ២៩ ​ខែកញ្ញា ឆ្នាំ​ ២០១៧​។

ការ​ប្រកាស​នេះធ្វើ​ឡើង​ ដោយ​ហេតុថា​ការរៀបចំ​ជួសជុលស្ពាន​ជ្រោយចង្វារ​ចាស់ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ០១ ខែតុលា ​ខាងមុខ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print