ខេត្តកំពង់ចាម ៖ មានករណីឃាតកម្មកើតឡើង ដោយសារពូ បានធ្វើកម្មភាពយកពូថៅកាប់ក្មួយបង្កើតស្លាប់យ៉ាងព្រៃផ្សៃ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិប្រខ្នោឃុំស្រម៉ស្រុកជើង ព្រៃខេត្តកំពង់ចាម ។
ជនសង្ស័យឈ្មោះ ហួន សារុំភេទប្រុសអាយុ៣៨ឆ្នាំជា មនុស្សវិកលចរឹក ដែលក្រុមគ្រួសារតែងបានដាក់ច្រវ៉ាក់ក្នុងរោងក្រោយផ្ទះ ។
មុនកើតហេតុ ជាធម្មតា ជនសង្ស័យត្រូវបានក្រុមគ្រួសារដាក់ ច្រវាក់ ប៉ុន្តែចៃដន្យថ្ងៃកើតហេតុបានរបូតច្រវ៉ាក់ រហូតធ្វើ សកម្មភាពយកពូថៅកាប់ចិញ្រ្ចាំលើជនរងគ្រោះជាក្មួយឈ្មោះ ហ៊ឹម សារ័ត្ន ភេទប្រុសអាយុ៣ឆ្នាំបណ្តាលឲ្យ រងរបួសចំនួន៣កន្លែង ដោយអាការ:ធ្ងន់ធ្ងរពេកក៏បានស្លាប់ ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានអ្នកស្រុកជួយឃាត់ខ្លួន រួចប្រគល់អោយសមត្ថកិច្ចចាត់ការតាមនិតិវិធី ៕ វណ្ណៈ
...