ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌចំការ មនកំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែមង្តដោយសង្ស័យថាជាមុខសញ្ញាឆក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៧នៅចំណុចផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ឃិម ឆារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាសិស្ស។
ជនសង្ស័យទី២ ឈ្មោះ កែវ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាសិស្ស។
បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលខណ្ឌចំការមនបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនកំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យម្នាក់ជិះមូ៉តូ១គ្រឿងមា៉កហុងដាc125ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1GN.6633តាមបណ្ដោយផ្លូវលេខ៦៣ភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនដែលកំពុងល្បាតក៏បានប្រទះឃើញក៏នាំគ្នាដេញតាមពីក្រោយរហូតដល់ចំណុចខាងលើទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែមង្ត។
ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថាពួកខ្លួនមិនបានធ្វើសកម្មភាពឆក់នោះទេរួចហើយទើបសមត្ថកិច្ចខណ្ឌចំការមនបានធ្វើតេះទឹកនោមរួចមកជនសង្ស័យខាងលើពិតជាមានសាធារៈញៀនមែន។
បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមននាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕