កាប់សម្លាប់គ្នាយ៉ាងសាហាវនៅស្រុកភ្នំព្រឹក ស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

ស្រុកភ្នំព្រឹក ៖ ជនរងគ្រោះ ដែលរងការប៉ងកាប់សម្លាប់ពីជន សង្ស័យបាន ក្លាយជាឃាតក បន្ទាប់ពីយកពូថៅកាប់សងវិញបណ្តាលអោយស្លាប់ ចំណែកខ្លួនឯងរងរបួសធ្ងន់ ។

ករណីឃាតកម្មនេះកើតនៅវេលាម៉ោង២និង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់បត់ឃុំអូរំដួលស្រុកភ្នំព្រឹក ។

ឃាតកឈ្មោះ ជា ចនភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិថ្នល់បត់ឃុំអូរំដួល បានប្រើប្រាស់ពូថៅសងទៅវិញ បណ្តាលអោយស្លាប់ ។

ជនរងគ្រោះឈ្មោះ គង់ កែវភេទប្រុសអាយុ៥៧ឆ្នាំជាមនុស្សសរសៃប្រសាទ រស់នៅភូមិឃុំខាងលើ ។

មូលហេតុ ជនរងគ្រោះដែលស្លាប់ជាមនុស្សសរសៃប្រសាទបានចូលមកកាប់ជនសង្ស័យមុនបណ្តាលអោយរងបួស២កន្លែង(ពោះនិងក្បាល)ទើបជនសង្សយ័យកពូថៅកាប់សងវិញ បណ្តាលអោយស្លាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននិងយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំពេជ្រចិន្តា៕ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print