ខ្ញុង ទទួលស្គាល់ថាសែន​ព្រេន​ជា​មួយ​នាយ​កៃដ ធ្វើ​ជា​ប្ដី​ប្រពន្ធ​

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុត​​​​តារា​កំប្លែង​មេម៉ាយ​កូន​១​អ្នក​នាងស្រេង សុកាន់ដា ហៅនាង ខ្ញុង បាន​សារភាព​ព្រម​ទទួល​ស្គាល់​​​ថា​ ខ្លួន​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហ៍​ស៊ីជម្រៅ​ជា​មួយ​នាយ​កៃដ​ពិត​មែន ហើយថែម​ទាំង​បាន​សែន​ព្រេន​ជា​មួយ​គ្នា នៅ​មុខ​ចាស់​ទុំ​ទាំង​សង​ខាង​និង​កំពុងតែ​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​ហើយដែរ។
​ក្រោយពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង និងនាយពាក់មី អស់រយៈពេលជាយូ ស្រាប់តែមានលេចធ្លាយរឿងស្នេហារវាង នាងខ្ញុង និងនាយកៃដដែលគេស្ទើតែមិនជឿ។ តែពេលនេះភាគីសងខាងហាក់ទទួលស្គាល់ហើយថាវាគឺជារឿងពិតខ្ញុង​ថ្លែង​ថា ដំបូង​ឡើយ​ខ្លួន​​​គិត​ថា ចង់​លាក់បាំង​​ខ្លាច​​មហាជន​ដឹង​ថា មាន​ប្ដី​ហើយ​អាច​ធ្លាក់​ប្រជាប្រិយភាព ​ប៉ុន្តែ​ដោយ​ដំណឹង​ស្នេហា​នេះមហាជន​បាន​ដឹង​ខ្លះ​ហើយ ក៏​ព្រម​ទម្លាយ​ឲ្យ​អស់​សាច់​រឿង​​តែ​ម្ដង​ទៅ។នាងបានបន្តឲ្យដឹងទៀតថា អ្នកទាំងពីរបានសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៧ ចំថ្ងៃថ្ងៃឡើងផ្ទះតែម្ដង ប៉ុន្តែដំណឹងនេះ ខ្លួនមិនដែលទម្លាយឲ្យមហាជនបានដឹងឡើយ។ អ្នក​នាង ដើមនាង​និង​នាយ​កៃដ​​ដំបូង​ឡើយ​គឺ​រាប់​អាន​គ្នា​​ធម្មតា​ទេ ក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពន្លកស្នេហ៍បានដុះចេញឡើងក្នុងរយៈពេលចុងក្រោយនេះគឺបន្ទាប់ពីការស្វែងយល់ចិត្តគ្នានិងគិតថាពួកគេជាមេម៉ាយ និងពោះម៉ាយស្រាប់ទើបមិនមានពិធីរៀបការធំដុំ។ ទោះបី​ជា​ចំណង​ស្នេហ៍​របស់ ខ្ញុង និង នាយ​កៃដ ធ្វើ​ឡើង​លក្ខណៈ​​សែន​ព្រេន​បែប​នេះ​ក្ដី អ្នក​ទាំង​ពីរ​គ្រោង​នាំ​គ្នា​​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​​ក្នុង​ពេល​ឆាប់ៗ​នេះដែរ។
​នាងរំពឹងទុកថាកៃដជាស្វាមីនឹងមើលថែទាំនាងនិងកូនបានល្អ មិនធ្វើឲ្យនាងខកចិត្តឡើយ ហើយក៏នឹងបំភ្លេចអតីតកាលដែលមិនល្អទាំងអស់ចោលផងដែរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print