ភ្នំពេញ ៖ ស្ទើរតែរាល់យប់ រាល់ថ្ងៃ សកម្មភាព បទល្មើសឆក់ កាបូប ខ្សែក ទ្រព្យសម្បត្តិ សម្ភារ ពីប្រជាពលរដ្ឋ អ្នកដំណើរក៏ដូចជាភ្ញៀវទេសចរណ៍បរទេស បង្កឲ្យមានការភ័យខ្លាច និងប្រឈមការរិះគន់យ៉ាងធ្ងន់ធ្ងរពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋមូលដ្ឋានថា សមត្ថកិច្ចខ្សោយដៃ ខ្វះសមត្ថភាព យកចិត្តទុកដាក់ បំពេញភារកិច្ច និងតួនាទី ស្របតាមការអនុវត្ត គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ពិសេសបញ្ហាបទល្មើសទាំងនេះ ។
លោកអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានី ភ្នំពេញ ធ្លាប់ពង្រឹងព្រមានថា នឹងដកតំណែង មន្ត្រីខ្វះសមត្ថភាពមិនបំពេញតួនាទី យកចិត្ត បង្ក្រាបទទួលខុសត្រូវក្នុងដែនសមត្ថកិច្ច បង្កឲ្យមានបទល្មើស កើតមាននោះ ។
ជាក់ស្ដែង ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែកក្មេងប្រុសអាយុ២ឆ្នាំពេលរត់លេងនៅមុខផ្ទះហើយក៏ត្រូវស្រ្តីជាម្ដាយឃើញទាន់ស្រែកផ្អើលឆាឡាត្រូវប្រជាពលរដ្ឋដេញចាប់បានវាយទ្រាមខ្លួនទើបប្រគល់អោយសមត្ថកិច្ច កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ១២៩I តាមផ្លូវសុធារស ក្រុម៤៩ ស្ថិតនៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះស្រ្តីជាម្ដាយមានឈ្មោះ ថាំង កង ភេទស្រី អាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលកើតហេតុខាងលើមានស្រុកកំណើតស្ទោង ខេត្ត កំពង់ធំ បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់កំពង់ធ្វើការងារក្នុងផ្ទះហើយកូនប្រុសគាត់អាយុ២ឆ្នាំរត់លេងនៅមុខផ្ទះហើយក៏លឺសំឡេងកូនប្រុសគាត់យំហើយក៏ស្ទុះចេញពីក្នុងផ្ទះសួរកូនប្រុសយំមានរឿងអីហើយកូនប្រុសនិយាយមិនស្រូវច្បាស់ថាបាត់ខ្សែកនិងដៃកូនគាត់ចង្អុលករួចក្រឡេកឃើញបុរសម្នាក់រត់យ៉ាងលឿនទើបស្រែកអោយប្រជាពលរដ្ឋនៅជិតខាងជួយឃាត់ប្រហែលជាបាន១០០ម៉ែត្រក៏ឃាត់បានហើយឃើញខ្សែកកូនប្រុសនៅក្បែរខ្លួនជនសង្ស័យទើបដឹងថាបុរសជនសង្ស័យបានឆក់ខ្សែកប្រុសនិងប្រជាពលរដ្ឋទ្រាំមិនបានវាយមួយដៃមួយជើងបណ្ដាលបែកមាត់ក្រោយមកប្ដឹងសមត្ថកិច្ចអោយមកយកដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យមានឈ្មោះ តាំង យិន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានឆ្លើយសារភាពខ្លួនបានដើរតាមផ្លូវហើយក៏ឃើញក្មេងប្រុសតូចម្នាក់មានពាក់ខ្សែកដើរតាមផ្លូវដោយមិនមានឪពុកម្ដាយនៅជិតក៏ឆ្លៀតអាកាសឆក់ខ្សែកហើយរត់គេចខ្លួនតែត្រូវស្រ្តីជាម្ដាយក្មេងប្រុសស្រែកទើបប្រជាពលរដ្ឋឃាត់បានចោមរោមវ៉ៃខ្ញុំតែម្ដងបណ្ដាលរបួសបែកមាត់ក្រោយមកសមត្ថកិច្ចចុះមកដល់នាំខ្លួនមកប៉ុស្តិ៍តែម្ដង ៕ ស រស្មី