ចុមព្រះចៅអធិការវត្តលួចចូលខារ៉ាអូខេ បាបកម្ម ព្រះមិនជួយ….ករណីរថយន្តបុកបង្គោលភ្លើងរួចហោះធ្លាក់ចូលស្រះទឹកធ្វើអោយមនុស្សស្លាប់និងរបួសតាមពិតជាព្រះសង្ឃព្រះគ្រូចៅអធិការវត្តចេញពីខារ៉ាអូខេ នៅក្រុងបាវិតប្រញាប់ត្រលប់ចូលវត្តវិញកុំអោយភ្លឺទាន់..ហួសចិត្ត?

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានរឿងគួរអោយហួសចិត្តយ៉ាងខ្លាំងនិងធ្វើអោយប៉ៈពាល់ដល់វិស័យពុទ្ធសាសនា តែនេះជារឿងបុគ្គសង្ឃ ខណះមានលោកសង្ឃជាចៅអធិការវត្តហេតុតែចង់សប្បាយភ្លើតភ្លើនភ្លេចគិតខ្លួនជាសង្ឃដោយនាំគ្នាដោះស្បង់ចីពរ ប្ដូរពាក់ស៊ីវិលរួចធ្វើដំណើរតាមរថយន្តចូលហាងខារ៉ាអូខេ នៅក្រុងបាវិតរហូតដល់ទាបភ្លឺទើបត្រលប់ចូលវត្តស្រាប់តែមានគ្រោះថ្នាក់បែបនេះ។
យោងតាមសមត្ថកិច្ចបានបង្ហើបអោយដឹងថា៖ មូលហេតុដែលបណ្ដាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៏ធ្វើអោយមានមនុស្សស្លាប់និងរងរបួសមកពីប្រើប្រាស់ល្បឿនលឿនដើម្បីប្រញាប់ចូលវត្តកុំអោយភ្លឺព្រោះអស់លោកដែលជិះក្នុងរថយន្តគឺជាព្រះសង្ឃនិងជាចៅអធិការវត្តផងដែរ។
ប្រភពបន្តថា៖ ព្រះសង្ឃដែលជិះក្នុងរថយន្តទាំងនោះមានព្រះនាម គីម ហ៊ា អាយុ ព្រះជន្ម៣៥ឆ្នាំ ជាចៅអធិការវត្តគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ និងព្រះនាម ស៊ឹម ភុន ព្រះជន្ម៣៤ ឆ្នាំ ជាចៅអធិការវត្តក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ស្លៀកពាក់ស៊ីវិល ។
និង២នាក់ទៀតសង្ស័យជាលោកសង្ឃនៅខេត្តផ្សេងហើយ ក្លែងភេទជាប្រជាពលរដ្ឋ ដើម្បីចង់សប្បាយហ៊ីហារ។
គួរំលឹកឡើងវិញថាយ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៏ជិះរថយន្តបុកបង្គោលភ្លើងហើយធ្លាក់ចូលទឹកស្រះខាងមុខសាលាមឋមសិក្សា ហ៊ុន សែន អូវ៉ាងកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2017វេលាម៉ោង03:30នាទទៀបភ្លឺីនៅ លើផ្លូវជាតិលេខ1ចន្លោះគីឡូមែត្រលេខ161ទៅ162ស្ថិតក្នុងភូមិតាបឹបសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានអោយដឹងថាមុនកើតហេតុមានរថយន្តម៉ាកCAMRYពណ៏សពាក់ស្លាកលេខ ភ្នំពេញ2C5920បើកបរដោយឈ្មោះ គឹម ហ៊ា ភេទប្រុស អាយុ34ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិគ្រួសឃុំគ្រួសស្រុក ស្វាយជ្រំខេត្តស្វាយរៀងនិងនាក់រួមដំណើរ04នាក់មាន
ឈ្មោះជា ចន្ទោ ភេទប្រុស អាយុ28ឆ្នាំជនជាតិខ្មែរ មុខរបកសិករ់មានទីលំនៅភូមិបុស្សលាវឃុំបុស្សលាវស្រុកក្រចេះខេត្តក្រចេះ។
2/ឈ្មោះជា ណាវឿន ភេទប្រុសអាយុ34ឆ្នាំភេទប្រុសជនជាតិខ្មែរមុខរបរកសិកររស់នៅភូមិកញ្ចំឃុំកញ្វំស្រុកពារាំងខេត្តព្រៃវែងនិង02នាក់ទៀតមិនស្គាល់ឈ្មោះដោយធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនស្រាប់តែរ៉េចង្កូតទៅបុកបង្គោលភ្លើងរួចធ្លាក់ចូលស្រះទឹកបណ្ដាលអោយអ្នកបើកបរស្លាប់និងកន្លែងតែម្ដង។
បច្ចុប្បន្នអ្នកស្លាប់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងរបួសកំពុងព្យាបាលនៅមន្ទីរសំរាកព្យាបាលផាសុភាព2បាវិត។
មូលហេតុដោយសារតែ :អ្នកបើបបររថយន្តប្រើប្រាស់ល្បឿនលឿន។
រីឯវត្ថុតាងរថយន្តសមត្ថកិច្ចយើងកំពុងស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print