ទៅ​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​គេ​ច្រឡំ​ស្មានជា​ចោរ​គោះ​ផ្ទះ​ នាំ​គ្នា​ចាប់​ព្រួត​វាយ​បែក​មាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ បែក​មាត់​ទើប​ហើយ​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ ព្រោះតែ​យល់​ច្រឡំ​ថា​ជា​ចោរ​ ពេល​ដែល​គេ​បាន​ទៅ​លេង​បន្ទប់​ជួល​មិត្ត ។

2015_10_15_07_37_41_2

​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែតុលា​ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់​ ក្រុម​ទី​៦​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ ។​ ​បុរស​ខាងលើ​ត្រូវ​បាន​ស្គាល់​ថា​ឈ្មោះ​ នេ​ត​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ពុំ​មានមុខ​របរ​ច្បាស់លាស់​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ​។​

​បុរស​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​មិត្តភក្ដិ​ម្នាក់​ដែល​ស្នាក់​នៅ​បន្ទប់​ ជួល​ខាងលើ​ដែល​ទើប​ នឹង​មក​ពី​ស្រុក​កំណើត​ ហើយ​បាន​ហៅ​រូបគេ​មក​លេង​។​ ប៉ុន្តែ​ពេល​ដែល​គេ​ទៅ​ដល់​បន្ទប់​ជួល​ដែល​នៅ​ជិត​នោះ​ម្ចាស់​បន្ទប់​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ​ ហើយ​ដើម្បី​រង់ចាំ​មិត្តភក្ដិ​មក​វិញ​នោះ​ គេ​ក៏​ដើរ​ឡើង​ទៅ​ដល់​ខាងលើ​ ស្រាប់តែ​អ្នក​ភូមិ​ដែល​នៅ​ម្ដុំ​នោះ​ឃើញ​គេ​មនុស្ស​ប្លែក​មុខ​មិន​ដែល​ឃើញ​ ស្មាន​តែ​ជា​ចោរ​គាស់​បន្ទប់​ជួល​ ក៏​បាន​សួរនាំ​ស្រាប់តែ​ជនសង្ស័យ​ឆ្លើយ​ទាំង​រដិបរដុប​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​បាន​នាំ​គ្នា​ចាប់​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​បណ្តាល​ឲ្យ​បែក​មាត់​ហូរ​ឈាម​ ទើប​ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ល្បាត​នៅ​ម្ដុំ​នោះ​ឲ្យ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​6​តែ​ម្ដង​ ។​

​ចំណែក​មិត្ត​ភ​ក្កិ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ កើតហេតុ​ខាងលើ​ពេល​ដែល​ឃើញ​ប្រជាពលរដ្ឋ​វាយ​មិត្ត​ភ​ក្កិត​របស់​ខ្លួន​មិន​ហ៊ាន​ចេញ​មក​ ខាងក្រៅ​ជួយ​ទេ​ខ្លាច​ប្រជាពលរដ្ឋ​ច្រឡំ​ទៀត​ ។​

​លុះ​មក​ដល់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​6​ហើយ​សមត្ថកិច្ច​ជំនាញ​បាន​សាកសួរ​ទៅ​ទើប​ដឹង​ថា​គេ​ ជា​ប្រជាពលរដ្ឋ​ដែល​នៅ​ភូមិ​ជិត​នោះ​ដែរ​ ថែម​ទាំង​មាន​ឪពុក​ម្តាយ​និង​មានផ្ទះ​សំបែង​ត្រឹមត្រូវ​ទៀត​ផង​។​ ក្រោយ​ពី​បាន​ណែនាំ​ និង​ធ្វើការ​អប់​រំហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឲ្យ​ជនសង្ស័យ​ម្នាក់​នោះ​ ចុះ​កិច្ចសន្យា​និង​ឲ្យ​ម្ដាយ​ឪពុក​គាត់​មក​ធានា​យក​ត្រលប់​ទៅ​ផ្ទះ​វិញ ​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print