បញ្ជូនជនជាតិវៀតណាមប្រុសស្រី៦នាក់ ទៅតុលាការពីបទ​បង្ខាំងមនុស្ស ជម្រិតទារប្រាក់

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យជាជនជាតិវៀតណាម ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃឃាត់ខ្លួនពីបទគំរាមទារប្រាក់ពីជនជាតិវៀតណាមដូចគ្នា កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នោះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ហើយនាព្រឹកថ្ងៃទី២ ខែ តុលាឆ្នាំ២០១១៧ ម្សិលមិញនេះ  ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៦នាក់ ទី១.ឈ្មោះ ហ្វាម ហ៊ុងយ៉ុង ហៅ គៀន ភេទប្រុស អាយុ៤៣ឆ្នាំ ទី២.ឈ្មោះ យ៉ ហុងវុឹង ភេទប្រុស អាយុ៣៣ឆ្នាំ ទី៣.ឈ្មោះ តាំង ឌឹកវ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ទី៤.ឈ្មោះ គឹម ឡាង ភេទស្រី អាយុ៥១ឆ្នាំ ទី៥.ឈ្មោះ កាវ ទ្រីលាន ភេទស្រី អាយុ៣៣ឆ្នាំ ។នឹង៦.ឈ្មោះ ជិន ឆិកញើ ភេទស្រី៣០ឆ្នាំ។ ពួកគេជាជនជាតិវៀតណាមទាំងអស់ ។

ពាក់ព័ន្ធការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ​ ឪពុកជនរងគ្រោះ ឈ្មោះ វឹង យ៉ាងតឹង ភេទប្រុស(ជនជាតិវៀតណាម) បានទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដោយប្ដឹងផ្ទាល់មាត់ ថាកូនប្រុសរបស់គាត់ ត្រូវបានជនសង្ស័យមួយក្រុម កំពុងចាប់បង្ខាំងជំរិតទារប្រាក់ចំនួន១៥.៤០០ ដុល្លារអាមេរិក ហើយពេលទទួលបានសារគំរាមនោះ គាត់ជា​ឪពុកជនរងគ្រោះ បានផ្ញើប្រាក់ចំនួន៥០០០ដុល្លារអាមេរិក ឲ្យទៅក្រុមជនសង្ស័យម្ដងរួចទៅហើយ តែពួកគេមិនបានដោះលែងកូនរបស់គាត់មកវិញទេ ថែមទាំងធ្វើទារុណកម្ម ថតរូបផ្ញើឲ្យទៅក្រុមគ្រួសារនៅឯប្រទេសវៀតណាមមើលទៀត។ បន្ទាប់មកពួកគេចេះតែ គំរាមទារប្រាក់ជាបន្តបន្ទាប់ទៀតផងទើបធ្វើឲ្យក្រុមគ្រួសាររបស់គាត់សម្រេចចិត្ត ឲ្យគាត់ជា​ឪពុកធ្វើដំណើរពីវៀតណាម មកកាន់ប្រទេសកម្ពុជា ដើម្បីដាក់ពាក្យប្ដឹងក្រុមឧក្រិដ្ឋជនទាំងនេះតែម្តងទៅ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងនេះភ្លាម អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារនគរបាលយុត្តិធម៌ បានប្រើប្រាស់កម្លាំងជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យបើកកិច្ចសហការបង្រ្កាបលើបទល្មើសនោះ។

ដោយ ចុះទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ស្រាវជ្រាវ នឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន១២ នាក់ នាំមកក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ ។ប៉ុន្តែនៅពេលសាកសួរបានចម្លើយជាក់លាក់ ឃើញថា មានតែ៦នាក់ទេ ដែលជាជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់  ។ សមត្តកិច្ចឲ្យដឹងទៀតថា យោងតាមចម្លើយជនសង្ស័យ៦នាក់ បានសារភាពប្រហាក់ប្រហែលគ្នាថា កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ពួកគេបានល្បួងលួងលោមជនរងគ្រោះ(វឹង យ៉ាងតឹង)ពីក្រុងបាវិត ខេត្តស្វាយរៀង នាំទៅដើរលេងនៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រួចក៏បបួលចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូ លេងហ្គេមមីហ្គោ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រុងប៉ៃលិន ។

ពេលចូលកាស៊ីណូ ពួកគេបានប្រើល្បិចឲ្យស្រីៗ បបួលជនរងគ្រោះ យកលុយដូរកាក់ដើម្បីលេង ល្បែងស៊ីសងនោះ ។ លុះពេលចាញ់អស់លុយក៏នាំជនរងគ្រោះ ទៅដេកនៅបន្ទប់លេខ៦០១១ (ក្នុងកាសុីណូ) ហើយពួកគេក៏ចាប់ផ្តើមធ្វើសកម្មភាព បង្ខាំងឈ្មោះ វឹង យ៉ាងតឹង ទុកក្នុងបន្ទប់នោះ នឹងវាយដំឲ្យមានរបួសស្នាម រួចថតវីដេអូផ្ញើរូបភាពឲ្យទៅក្រុមគ្រួសារនៅវៀតណាមមើល ដើម្បីគំរាមទារប្រាក់ចំនួន១៥៤០០ ដុល្លារអាមេរិក ។លុះពេលឃើញដូច្នេះ​ឪពុកជនរងគ្រោះ បានផ្ញើប្រាក់ចំនួន៥០០០ ដុល្លារអាមេរិក ឲ្យទៅពួកគេ តែពួកគេមិនទាន់បានដោះ​លែងជនរងគ្រោះទេនៅតែទាមទារប្រាក់ឲ្យគ្រប់ចំនួន ១៥៤០០ដុល្លារ ទើបត្រូវបាន​សមត្ថកិច្ចតាមចាប់ខ្លួនដល់ប៉ៃលិននិងបញ្ជូនទៅតុលាការការតែម្តង៕ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print