ភ្នំពេញ ៖ យុវជនស្ទាវៗចំនួន៩នាក់ស្មើនិង២ក្រុមបានបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងចិនហុងកុងបណ្តាលអោយមានរបួសធ្ងន់ស្រាលទាំងសងខាងចុងក្រោយប៉ូលីសឃាត់ខ្លួនទាំងអស់។
ហេតុការវាយប្រហាគ្នានេះបានកើតឡើងកាលពីម៉ោង៤និង៣៥នាទីទាបភ្លឺ នៅណុចផ្ទះលក់បាយមួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ១០១១កែងនិងផ្លូវលេខ១៩៨៦ ខាងលិចមន្ទីរពេទ្យសែនសុខក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថា ក្មេងស្ទាវៗទាំង៩នាក់ដែលឃាត់ខ្លួននេះមានពីក្រុមដោយមួយក្រុមមានគ្នា៣នាក់និងមួយក្រុមទៀតមានគ្នា៦នាក់។ក្រុមទី១មានគ្នា៦នាក់១/ឈ្មោះ វី ជិន ភេទប្រុសអាយុ១៩ឆ្នាំ ២/ឈ្មោះ ជីម ឆក ភេទប្រុសអាយុ២៤ឆ្នាំ៣/ឈ្មោះ ឆន ឡី ភេទប្រុសអាយុ២៣ឆ្នាំ ៤/ឈ្មោះ កុង វណ្ណះ ភេទប្រុសអាយុ២៦ឆ្នាំ៥/ឈ្មោះ ផាន ចន្ធី ភេទប្រុសអាយុ១៨ឆ្នាំ៦/ឈ្មោះ លាស់ បូរី ភេទប្រុសអាយុ២៨ឆ្នាំ អ្នកទាំង៦នេះធ្វើការនៅក្នុងស៊ូបក្លឹប តាមផ្លូវ១៩៨៦ ក្នុងចំណោម៦នាក់នេះមាន៣នាក់រងរបួសធ្ងន់។
ក្រុមមទី២មានគ្នា៣នាក់ទី១/ឈ្មោះ មាន ប៊ុនរ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំ២/ឈ្មោះ នួន ឡូរ៉ា ២៥ឆ្នាំ៣/ឈ្មោះ រ៉ា វត្ថា ភេទប្រុសអាយុ២២ឆ្នាំ អ្នកទាំង៣នេះធ្វើការនៅក្នុងខារ៉ាអូខេ សំរិទ្ធ ពេជ្រ។
លោកអនុសេនីយ៍ឯក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានអោយដឹងថា៖ មុននិងឃាត់ខ្លួនក្រុមក្មេងស្ទាវៗទាំង៩នាក់ខាងលើគឺបន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍មកថាក្រុមនេះបានវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលនិងបង្កភាពអាណាធិបតេយ្យទើបលោកបានបញ្ជាកម្លាំងចុះដល់កន្លែងកើតហេតុឃាត់ខ្លួនពួកគេតែម្តង។ លោកនាយប៉ុស្តិ៍បន្តទៀតថាមូលហេតុដែលនាំអោយកើតជាជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលអោយមានអ្នករបួសនេះអាចជារឿងគំគួនគ្នាពីមុនមក។
តាមប្រភពពីភាគីមានគ្នា៦នាក់បានអោយដឹថា មុនពេលកើតហេតុក្រុមខ្លួនបានចេញពីក្លឹបដើទៅហូបបាយនៅចំណុចខាង លើពេលកំពង់អង្គុយហូបបាយស្រាប់តែមានភាគីម្ខាងទៀតដែលមាន៣នាក់ចូលមកហូបបាយដែពេលហូបរួចក្រុមនោះក៍ស្ទុះមកវាយលើក្រុមខ្លួនបណ្តាលអោយមានអ្នករបួសធ្ងន់ស្រាលតែម្តង។ ដោយឡែកភាគីទី២ដែលមានគ្នា៣នាក់វិញបានឆ្លើយប្រាប់សមត្ថកិច្ចថា ក្រុមខ្លួនមិនបានទៅវាយភាគី៦នាក់នោះមុនទេគឺខាង៦នាក់នោះមកវាយក្រុមខ្លួនមុន។ ដោយសារតែភាគីទាំងពីជជែករកត្រូវរៀងៗខ្លួននគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជួនក្រុមនោះទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា