សម្តេច ស ខេង អញ្ជើញជាអធិបតីពិធីកម្ទេចចោលគ្រឿងសំអាងជាង៦០តោន នៅទីលានចាក់សំរាមជើងឯក

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងសំអាងក្លែងក្លាយខុសច្បាប់ជាង៦០តោន ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ត្រូវបានរៀបចំពិធីកម្ទេចចោល នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដោយអនុវត្តតាមការបង្គាប់របស់តុលាការ ។

ពិធីនេះក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងស្ថានទូត ស្ថាប័នតុលាការ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ។

ផលិតផលគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ទាំងអស់នេះ ត្រូវបានអនុវត្តបង្ក្រាបដោយគណៈកម្មាធិ ការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងផលិតផលក្លែងក្លាយ ៥កន្លែង និងរឹបអូសផលិតផលក្លែងក្លាយ៨១​តោន កាលពីខែមេសា ឆ្នាំ២០១៧ កន្លងទៅ ។

គ្រឿងសំអាងក្លែងក្លាយទាំងនេះរួមមាន ៖ ម្សៅ ឬឡេលាបស្បែក ថ្នាំលាបសក់ ម៉ាសបកស្បែក និងសាប៊ូកក់សក់ដែលមានឈ្មោះល្បី មានជាអាទិ៍ សាប៊ូកក់សក់ម៉ាកប៉ង់តែន (Pantene) រីចយស៍ (Rejoice) សាន់ស៊ីលឃ៍ (Sun Silk) ឃ្លឿរ (Clear) និង ឡៃបយ (Lifebuoy) ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print