អា​មេ​រិ​ក​ដាក់​ពង្រាយ​កងទ័ព​នៅ​ទឹក​សី​កា​មឺ​រ៉ុ​ន​ដើម្បី​វាយប្រហារ​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​

ចែករំលែក៖

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​ថា​ កងកម្លាំងប្រដាប់អាវុធ​អា​មេ​រិ​ក​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​កា​មឺ​រ៉ុ​ន​(Cameroon)​ដើម្បី​ជួយ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​បូ​កូ​ហា​រ៉ា​ម​ ។​

dwew

​កងកម្លាំង​សរុប​មាន​ប្រមាណ​៣០០​នាក់​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ស៊ើបការណ៍​,​ វាយប្រហារ​ពីលើ​ដែនអាកាស​ និង​ប្រតិបត្តិការ​ឈ្លបយកការណ៍​នៅ​ក្នុង​តំបន់​ ។​

​ប្រទេស​កា​មឺ​រ៉ុ​ន​ និង​ប្រទេស​ឆា​ដ​ ជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​ផ្តាច់ខ្លួន​បូ​កូ​ហា​រ៉ា​ម​មក​ពី​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ។​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​ថា​ កងទ័ព​ទាំងនោះ​នឹង​មាន​វត្តមាន​ឈរជើង​នៅ​ទី​ប្រទេស​កា​មឺ​រ៉ុ​ន​រហូត​ទាល់តែ​ក្នុង​តំបន់​នោះ​លែង​ត្រូវការ​ ។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ទៅ​កាន់​សភា​ លោក​អូ​បា​ម៉ា​បាន​សរសេរ​ថា​ កងទ័ព​៩០​នាក់​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​មុន​រួច​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ ទី​១២​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ កងទ័ព​ទាំងនោះ​ត្រូវ​បំពាក់អាវុធ​បរិក្ខា​គ្រប់គ្រាន់​ដើម្បី​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ។​

​អ្នកនាំពាក្យ​របស់​សេត​វិមាន​ លោក​ Josh​ Earnest​ បាន​ថ្លែង​ថា​ បេសកកម្ម​នេះ​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​នៅ​ក្នុង​តំបន់​ដើម្បី​បញ្ឈប់​ការ​វាតទី​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​ ក៏​ដូច​ជា​ក្រុម​អង្គការ​ផ្តាច់ខ្លួន​បង្ក​ហិង្សា​ដទៃ​ផ្សេង​ទៀត​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​នោះ​ផង​ដែរ​ ។​

​យន្តហោះ​ឈ្លបយកការណ៍​ និង​កងកម្លាំង​អា​មេ​រិ​កបាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​សិស្សសាលា​ Chibok​ ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​កាលពី​ឆ្នាំ​កន្លង​មក​នោះ​ ។​ ប៉ុន្តែ​នេះ​ជា​ពេលវេលា​ដំបូង​គេ​បំផុត​ដែល​អា​មេ​រិ​ក​សម្រេច​ដាក់​ពង្រាយ​កងកម្លាំង​របស់​ខ្លួន​ក្នុង​ប្រតិបត្តិការ​សម្រាប់​ជា​ពេល​អនាគត​ដើម្បី​ចូលរួម​វាយប្រហារ​ណាមួយ​ទៅ​លើ​ក្រុម​បូ​កូ​ហា​រ៉ា​ម​ ។​

​ប្រទេស​កា​មឺ​រ៉ុ​ន​បាន​ក្លាយជា​គោលដៅ​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​គាំទ្រ​នី​ហ្សេ​រី​យ៉ា​ក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំង​ទៅ​លើ​ក្រុម​គេ​មក​នោះ​ ។​ កាលពី​ថ្ងៃអាទិត្យ​ ទី​១១​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ស្ត្រី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​២​នាក់​បាន​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ទីប្រជុំជន​ Kangaleri​ ភាគ​ខាងជើង​របស់​ប្រទេស​កា​មឺ​រ៉ុ​ន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៩​នាក់​ និង​២៩​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ ក្រុម​បូ​កូ​ហា​រ៉ា​ម​ត្រូវ​គេ​កត់​សម្គាល់ថា​ ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ខាងលើ​នេះ​ ៕​

seeBoko-haram-012

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print