បញ្ជូន​ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំ​ញៀនទៅ​តុលាការ

ចែករំលែក៖

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​៦​នាក់​ ដែល​ត្រូវ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២​ ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៣​ និង​ព្រឹក​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​ ដកហូត​បាន​ថ្នាំ​ញៀន​១៥​កញ្ចប់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​នោះ​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារ​អំពៅ​​បញ្ជូន​ជនសង្ស័យ​ទាំង​៦​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ ។​

ssdk (3)

​លោក​ ម៉ៅ​ សឿ​ត​ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​​ថា​ បន្ទាប់​ពីសាកសួរ​ជនសង្ស័យ​ទាំង​៦​នាក់​ដើម្បី​ផ្គុំ​សំណុំរឿង​និង​មាន​ចម្លើយ​សារភាព​គ្រប់គ្រាន់​រួច​មក​ ជនសង្ស័យ​ទាំង​៦​នាក់​និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​ក្នុង​នោះ​ជនសង្ស័យ​ចំនួន​៤​នាក់​ជាប់​ពាក់ព័ន្ធ​បទល្មើស​ “​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ “​ និង​២​នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​ករណី​ “​ ប្រើប្រាស់​គ្រឿងញៀន​ “​ ។​

​លោក​អធិការរង​បន្ត​ថា​ សំណុំរឿង​ដែល​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កសាង​បញ្ជូន​ទៅ​តុលាការ​នេះ​ចោទប្រកាន់​២​បទល្មើស​ ចំពោះ​បទល្មើស​ដែល​ត្រូវ​ចោទ​ជា​ផ្លូវការ​នោះ​ស្ថិត​នៅ​លើ​ចំណាត់ការ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ចៅក្រម​ស៊ើបសួរ​ ដោយឡែក​សមត្ថកិច្ច​ជំនាញ​ គ្រាន់តែ​កសាង​សំណុំរឿង​បឋម​បញ្ជូន​អោយ​ស្ថាប័ន​តុលារ​ដើម្បី​បន្ត​នីតិវិធី​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ ។​

​សូម​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២​ ចាប់ខ្លួន​នៅ​ទីតាំង​២​ផ្សេង​គ្នា​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ដកហូត​បាន​ថ្នាំ​ញៀន​ ១៥​ កញ្ចប់​តូច​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​និ​ថ្នាំ​ញៀន​ ។​

​ជនសង្ស័យ​ទាំ​៦​នាក់​មាន​:​ ទី​១-​ឈ្មោះ​ វៀង​ ធី​គី​ម​ហ្វុ​ង​ ភេទ​ ស្រី​ អាយុ​ 54​ ឆ្នាំ​ មុខរបរ​លក់​សារធាតុ​ញៀន​ ស្នាក់​នៅផ្ទះ​ ជួល​ ផ្លូវលំ​ ភូមិ​ដើម​ចាន់​1​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ទី​២-​ឈ្មោះ​អៀង​ ស្រី​មុំ​ ហៅ​ទៀង​ ភេទ​ស្រី​ អាយុ​30​ ឆ្នាំ​ មុខរបរ​លក់​សារធាតុ​ញៀន​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​ដើម​ចាន់​1​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ទី​៣-​ឈ្មោះ​ម៉ៅ​ ហេង​ ហៅ​វ៉ាង​ ភេទ​ប្រុស​ អាយុ​ ៤៤​ ឆ្មាំ​ មុខរបរ​ជាងឈើ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ ។​ ទី​៤-​ឈ្មោះ​ ហួត​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ដើម​ស្លែង​ទី​១​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ត្រូវ​ សមត្ថកិច្ច​កសាង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ “​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​ សារធាតុ​ញៀន​ “​ ។​ ដោយឡែក​២​នាក់​ មានឈ្មោះ​ មាន​ ឈ្មោះ​វៀង​ វ៉ាង​ជី​ង​ ភេទ​ប្រុស​ អាយុ​ 43​ ឆ្នាំ​ មុខរបរ​ជាងឈើ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​បឹង​ក្រ​យ៉ាប​ ខណ្ឌឫស្សីកែវ​ និង​ ឈ្មោះ​ឡេ​ យ៉ាំ​ង​ម៉ា​ន់​ ភេទ​ប្រុស​ អាយុ​ 39​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅផ្ទះ​ ជួល​ ភូមិ​ដើម​ចាន់​1​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ចោទ​ពី​បទ​ “​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ “​ ៕​

ssdk (6)ssdk (9)ssdk (4)ssdkssdk (5)ssdk (8)

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print