ការ​សម្រេចចិត្ដ​ជ្រើសរើស​អត្ដ​ព​លិ​កតាម​បែប​វិទ្យាសាស្ដ្រ​ដើម្បី​អភិវឌ្ឍ​ឆ្ពោះទៅ​ឆ្នាំ​២០២៣

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​សម្រេចចិត្ដ​ជ្រើស​ រើស​កីឡាករ​កីឡាការិនី​តាម​បែប​វិទ្យាសាស្ដ្រ​អាច​ជួយ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ដាក់​ទុន​វិនិយោគ​ទៅ​លើ​ផ្នែក​ បណ្ដុះបណ្ដាល​ធន់​ធាន់​អត្ដ​ព​លិ​ក​មិន​ ខុស​សម្រាប់​រយៈពេល​៨​ឆ្នាំ​ឆ្ពោះទៅ​ស៊ី​ ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ ។​ ប្រធាន​ បទ​ដ៏​មាន​សារសំខាន់​មួយ​ គឺ​ការ​អភិវឌ្ឍ​ អត្ដ​ព​លិ​ក​វ័យក្មេង​ឬ​ក៏​ហៅ​ថា​ (Seminar​ on​ Development​ of​ Young​ Athletes)​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​កីឡា​ លោក​ Joerg​ Teichman​ ជា​អ្នក​បង្ហាត់​ បង្ហាញ​ដល់​សិក្ខាកាម​២៥​នាក់​មក​ពី​ សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២៥​ ។​

IMG_5926

​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ដើម្បី​ឱ្យ​តំណាង​ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ធ្វើការ​ សម្រេចចិត្ដ​ត្រូវ​មុន​នឹង​ជ្រើសរើស​ កីឡាករ​កីឡាការិនី​យក​មក​ធ្វើការ​បណ្ដុះបណ្ដាល​ក្នុង​ថ្នាល​របស់​ខ្លួន​ជៀសវាង​ជ្រើស​ រើស​ខុស​នោះ​ NOCC​ បាន​អញ្ជើញ​អ្នក​ ជំនាញ​ផ្នែក​កីឡា​ គឺ​លោក​ Joerg​ Teichman​ អនុ​បណ្ឌិត​មក​ពី​មជ្ឈមណ្ឌល​ វេជ្ជសាស្ដ្រ​កីឡា​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ មក​ជួយ​បង្ហាត់បង្ហាញ​ដល់​សិក្ខាកាម​ ២៥​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ទីស្នាក់ការ​ NOCC​ ។​

​លោក​ វ៉ា​ត់​ ចំរើន​ បាន​ផ្ដាំផ្ញើ​ដល់​ សិក្ខាកាម​ទាំង​២៥​នាក់​នោះ​ថា​ វគ្គ​សិក្សា​ ដ៏​មាន​សារសំខាន់​មួយ​នេះ​នឹង​បើកផ្លូវ​ ឱ្យ​សិក្ខាកាម​ដែល​តំណាង​ឱ្យ​សហព័ន្ធ​ កីឡា​នីមួយៗ​បាន​មក​ចូលរួម​សិក្សា​ ឈ្វេងយល់​កាន់តែ​ច្បាស់​មុន​នឹង​សម្រេច​ ចិត្ដ​ជ្រើសរើស​អត្ដ​ព​លិ​ក​យក​ទៅ​អភិវឌ្ឍ​។​ ដូច្នេះ​សិក្ខាកាម​ត្រូវ​ត្រៀម​ប៊ិ​ច​និង​សៀវភៅ​កត់​ចម្លង​រាល់​ការ​បង្ហាញ​របស់​ លោក​ Joerg​ Teichman​ ទុក​ចងក្រង​ ជា​ឯកសារ​ប្រចាំ​សហព័ន្ធ​រៀងៗ​ខ្លួន​ ហើយ​ចប់​ពី​វគ្គ​សិក្សា​រយៈពេល​៣​ថ្ងៃនេះ​ ទៅ​លោក​ Joerg​ Teichman​ នៅ​តែ​បន្ដ​ តាមដាន​រាល់​សកម្មភាព​ជ្រើសរើស​ អត្ដ​ព​លិ​ក​របស់​សិក្ខាកាម​ទាំង​២៥​នាក់​ រហូត​ដល់​អាច​អនុវត្ដ​ដោយ​ខ្លួនឯង​ បាន​ល្អ​ ។​

​អគ្គលេខាធិការ​រូប​នេះ​បាន​បញ្ជាក់​ ថា​ ចាប់ពី​ឆ្នាំ​២០១៦​តទៅ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​មាន​គម្រោង​ចំណាយ​ ថវិកា​ឧបត្ថម្ភ​ដល់​គ្រូបង្វឹក​១​គុណ​នឹង​៣​ ដង​សម្រាប់​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ កីឡា​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​ ប្រទេស​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ ។​

​ដោយឡែក​លោក​ Joerg​ Teichman​ ក៏​បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំង​២៥​នាក់​ដែល​បាន​មក​ ចូលរួម​សិក្សា​ឈ្វេងយល់​ស្ដី​ពី​ការ​អភិ​ វ​ឌ្ឍ​អត្ដ​ព​លិ​ក​វ័យក្មេង​ដែល​រៀបចំ​ដោយ​NOCC​ ត្រូវ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ ការ​សួរ​សំណួរ​ណា​ដែល​អ្នក​ទាំងអស់​គ្នា​មិន​យល់​មក​កាន់​ខ្ញុំ​សូមកុំ​ខ្មាស​អៀន​ ។​

​លោក​ Joerg​ Teichman​ បាន​សន្យា​ ថា​ លោក​នឹង​ព្យាយាម​បង្ហាត់បង្រៀន​ រាល់​ចំណុច​ខ្វះចន្លោះ​ក្នុង​វិស័យ​កីឡា​ ជា​ពិសេស​ការ​ជ្រើសរើស​កីឡាករ​កីឡាការិនី​យក​ទៅ​បណ្ដុះបណ្ដាល​ធ្វើ​យ៉ាងណា​ មុន​សម្រេចចិត្ដ​រើស​ក្មេង​ដែល​លោក​ អ្នក​គិត​ថា​ជា​ក្មេង​មាន​ទេព​កោសល្យ​ពី​ ធម្មជាតិ​ដាក់​ចូល​ក្នុង​កម្មវិធី​ហ្វឹកហាត់​ របស់​សហព័ន្ធ​ខ្លួន​ហើយ​លោក​នឹង​ចែក​ រំលែក​បទ​ពិសោធន៍​ដែល​លោក​មាន​ ទុកជា​ទុន​ដើម្បី​ស្វែងរក​អត្ដ​ព​លិ​ក​វ័យ​ ក្មេង​ល្អៗ​សម្រាប់​ការ​អភិវឌ្ឍ​ ។​

​គួរ​រំលឹក​ថា​ វគ្គ​សិក្សា​នេះ​មាន​រយៈ​ ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧​ ខែតុលា​ឆ្នាំ​២០១៥​ ។​ ចំណែក​លោក​ Joerg​ Teichman​ ធ្លាប់​មក​បង្ហាត់​ បង្រៀន​ដល់​សិក្ខាកាម​តំណាង​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា​ចំនួន​៤​លើក​ក្នុង​នោះ​ នៅ​ឆ្នាំ​២០១៣​ម្ដង​ឆ្នាំ​២០១៤​ពីរ​ដង​ និង​ឆ្នាំ​២០១៥​នេះ​ម្ដង​ ៕

IMG_5925

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print