ស្ថានភាពអាកាសធាតុថ្ងៃនេះ ៖ រាជធានី-ខេត្តនឹងអាចមាន ភ្លៀង ផ្គរ រន្ទះជាមួយនិងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អំពីស្ថាន ភាពអាកាសធាតុថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ឲ្យដឹងថា ព្រះ រាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង លក្ខណៈបែបនេះធ្វើអោយអាកាសធាតុនៅថ្ងៃនេះមានដូចតទៅ ៖

វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី31 – 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី2 – 4m/s នឹងអាច មានភ្លៀង ផ្គរ រន្ទះជាមួយនិងខ្យល់កន្ត្រាក់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិ៍ សាត់ ប៉ៃលិន បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប បន្ទាយ មានជ័យ និងខេត្តឧត្តរមានជ័យ។

ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី 21 – 230C និងអតិបរមាពី30 – 320C ផ្ទៃមេឃ មានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3 – 5m/s នឹងអាច មានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគីរី និង ខេត្តមណ្ឌលគីរី។

មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី21 – 230C  និងអតិបរមាពី29 – 310C ផ្ទៃមេឃ មានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី 4 – 6m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់នៅខេត្តកែប កំពត ព្រះសីហនុ និងខេត្ត កោះកុង រលកសមុទ្រអាចមានកំពស់ពី1.00m – 2.50m ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print