ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ចំណោម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះមិនបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០២រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅ ខាងមុខ គណៈកម្មកាអង្គការយូនីស្កូ តាមបណ្ដោយមហាវិថីព្រះសីហនុ កែង និង មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី០១ ឈ្មោះ សុខ ឡាលីន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនសង្ស័យទី០២ ឈ្មោះ ភ័ក្ត ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ម្តុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ០២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ គ្មានស្លាក់លេខ លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីក៏មានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាត់ ក៏ដេញចាប់រហូតដល់វត្តមុនីវង្ស ទើបឃាត់ខ្លួនបានម្នាក់រត់រួចម្នាក់។
បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបឹងកេងកងទី១ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕