ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងត្រឡប់មកដល់មាតុប្រទេសដោយសុវត្ថិភាព នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ។
យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងត្រឡប់មកវិញ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានព្រះរាជវត្តមាន និងវត្តមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងញ្ញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនយ៉ាងច្រើនកុះករ៕
ដោយ៖ សហការី