រកឃើញគ្រាប់បែកគីមីមួយគ្រាប់ហើយដែលបានបន្សល់ពីសម័យសង្គ្រាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មន្ត្រីជំនាញអាជ្ញាធរគីមីបានរកឃើញគ្រាប់បែកគីមីមួយគ្រាប់ហើយដែលបានបន្សល់ពីសម័យសង្គ្រាមឆ្នាំ១៩៦៥ ដល់១៩៧៣នៅឃុំគគីរស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី០៤ខែតុលាឆ្នាំ២០១៧។

ពាក់ពន្ធ័និងករណីរកឃើញគ្រាប់បែកគីមីមួយគ្រាប់នេះដែរ លោក ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានអោយដឹងថា៖
កម្លាំងជំនាញគីមីសាស្រ្តនិងខាងស៊ីម៉ាក់បានរកឃើញគ្រាប់បែកគីមីសាស្ត្រដែលបន្សល់ទុកពីសម័យសង្គ្រាមមួយគ្រាប់ហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃនេះនិងកំពុងគ្រប់ទុកនិងរកគន្លឹសដើម្បីដោះហើយកំពុងរុករកមួយគ្រាប់ទៀតដែលមិនទាន់រកឃើញនៅឡើយ។

លោកក៏បានបន្តថា កម្លាំងជំនាញកំពុងស្វែងរកគ្រាប់បែកគីមីសាស្រ្ត ស្ថិតនៅក្នុងភូមិគគីរនិង ភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងការប្រតិបត្តិការនេះគឺមានគំរោង រយៈពេល១០ថ្ងៃដោយមានការចូលរួមប្រតិបត្តិការរុករកពីអាជ្ញាធរគីមីនៃក្រសួងការពារជាតិនិងសុីម៉ាក់។សូមបញ្ជាក់ថាសម្រាប់មកដល់ថ្ងៃទី៤ខែដ៏ដែលនេះប្រជាពលរដ្ឋនៅតែជម្លៀសទៅកន្លែងមានសុវត្ថភាពដ៏ដែលពុុំទាន់ចូលលំនៅដ្ឋានទេ។

ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ បើទោះបីជាផ្លូវច្បាប់ទាំងសហរដ្ឋអាមេរិក និងសហការសហប្រជាជាតិ មានតួនាទីចូលរួមទទួលខុសត្រូវលើអាវុធគីមីនេះក្តី ដោយយោងទៅតាម​ អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមី​របស់អង្គការសហប្រជាជាតិ។

អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជា​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print