សមត្ដកិច្ច ខេត្ដកណ្ដាល រកឃើញ​ជនបរទេសមកស្នាក់នៅខុសច្បាប់ ​ជិត​៨០០​នាក់ជ្រក ក្រោមស្លាកសមាគមសមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ​

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនបរទេស​សរុប​ចំនួន​៧៩៧​នាក់ ស្រី​៥៧៤​នាក់ ត្រូវបាន​សម​ត្ត​កិច្ច​រកឃើញថា​បាននិងកំពុង​ចូលមក​បោះតង់​ស្នាក់នៅ និង​ជ្រកកោន​ក្នុង​សមាគម សមាធិ ព្រះពុទ្ធសាសនា​អន្តរជាតិ​មាន​ទីតាំង​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ាវ ចំរើន ស្នងការនគបាលខេត្ដកណ្ដាល ដែលបានដឹកនាំកម្លាំងជំនាញ ចុះទៅ ដល់ទីតាំងនិងឆែកឆេ រកឃើញជនបរទេស មកស្នាក់នៅកម្ពុជាខុសច្បាប់ ជិត៨០០នាក់នៅថ្ងៃទី ០៤ តុលា ឆ្នាំ២០១៧នេះ ថា៖ ក្រោយពីសមត្ដកិច្ច ជំនាញ យើងទទួលបាន ព័ត៌មាន ពី ប្រជាពលរដ្ឋ ថាមានជនបរទេស ចំរុះជាតិ សាស្ដ្រ ជាច្រើន នាក់បានមកស្នាក់នៅ ទីតាំងនេះ ដោយខុសច្បាប់ ទាំងហ្វូងរួចមក សមត្ដកិច្ចយើងក៏បានចុះមកពិនិត្យនិង ស្រង​ស្ថិតិ ភ្លាម កាលពី​ម៉ោង​២ ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧ ម្សិលមិញ នៅ​ទីតាំង​សមាគម សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ នេះ ដោយរកឃើញមាន​ជនបរទេស​សរុប​ចំនួន​៧៩៧ នាក់ ស្រី ៥៧៤​នាក់ ក្នុងនោះ​មាន ៥​សញ្ជាតិ រួមមាន ៖ ទី​១. សញ្ជាតិ​វៀតណាម​សរុប ៧៨៧​នាក់ ស្រី​៥៧៣​នាក់​។ ទី​២.​សញ្ជាតិ​តៃវ៉ាន់​សរុប​២​នាក់ ( ប្រុស​)​។ ទី​៣.​សញ្ជាតិ​មី​យ៉ាន់​ម៉ា​សរុប​៦​នាក់ (​ប្រុស​)​។ ទី​៤.​សញ្ជាតិ​ចិន​ម្នាក់ (​ប្រុស​)​។ ទី​៥.​សញ្ជាតិ​អាមេរិក​ម្នាក់ (​ប្រុស​)​។​

លោក រឹម សារិ ស្នងការរងទទួលបន្ទុកសន្ដិសុខ ខេត្ដកណ្ដាល បានឲ្យដឹងដែរថា៖ ជនបរទេស​ទាំងនោះ បានមក​ស្នាក់នៅ​រយៈពេល​៥​ថ្ងៃ រួចមកហើយ ដោយ​គិតពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ ក្នុង​គោលបំណង​របស់ពួកគេ គឺដើម្បីមកធ្វើបុណ្យ និង​សមាធិ ដោយពួកគេ ​ចូលមក​កម្ពុជា តាម​ច្រកទ្វារ​បាវិត ,ច្រក​បន្ទាយ​ចក្រី និង​ភ្នំពេញ (​ពោ​ចិន​តុង​)​។​ លោកបន្ដថា៖ បច្ចុប្បន្ននេះ សម​ត្ត​កិច្ច​យើង កំពុងសុំគោលការណ៏ថ្នាក់លើ ដើម្បីមាន​វិធានការ នឹងមាន ចំណាត់ ការ​បែបណា​ចំពោះ​ទីតាំង​សមាគម សមាធិ​ព្រះពុទ្ធសាសនា​អន្តរជាតិ​ខាងលើនេះ។

ជនបរទេសចំរុះជាតិសាស ដែលកំពុងស្នាក់នៅទីតាំងខាងលើនេះ តាមការបញ្ជាក់ ឲ្យដឹង ពីប៉ូលិ៏សអន្ដោប្រវេសន៏រកឃើញថា៖ មានជនបរទេសចំនួន៧៨៧នាក់ អត់មានប៉ាស្ពរ័ (លិខិតឆ្លងដែន) ភាគច្រើនពួកគេ ឈ្លាតចូលមកទឹកដីកម្ពុជាតាមច្រករបៀង កម្ពុជាវៀត ណាម តាមរយៈមេខ្យល់ដោយយក ឈ្មោះសមាគម ព្រះពុទ្ធសាសនាអន្ដរជាតិ ជាខ្នង បង្អែក ពួកគេស្លៀកពាក់ជាសង្ឃតាមប្រពៃណី នៃសាសនាវៀតណាម ។ ដល់ពេលពួកគេចូលមកដល់ទីតាំង សមាគមនេះរួចហើយ ពួកគេ ក៏បានដោះ សម្លៀកបំពាក់ជាសង្ឃនោះចេញ រួចពួកគេ ចេញទៅប្រកបមុខរបរផ្សេងៗ គ្រប់ទីកន្លែងនៅក្នុងទឹកដីកម្ពុជាតែម្ដង។

បច្ចុប្បន្ន ជនបរទេសទាំង៧៨៧នាក់នេះ សមត្ដកិច្ចកុំពុងរក្សាទុក ឲ្យស្នាក់នៅ ក្នុងសមាគម នេះបណ្ដោះអាសន្នរងចាំបញ្ជាថ្នាក់លើថាតើត្រូវមានវិធានការបែបណា ចំពោះពួកគេ៕ ដោយ៖ សំរិទ្ធ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print