រថយន្តបែនដឹកខ្សាច់បើកលឿនដូចហោះបុកម៉ូតូពេញទំហឹងបណ្តាលអោយនគរបាលម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីប៉ូលីសខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ធ្ងរខណះជួបគ្រោះថ្នាក់ចរាចរបង្ករឡើងដោយរថយន្តប៉ែនដឹកខ្សាច់មួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះមកបុកម៉ូតូរបស់គាត់ពេញទំហឹងហើយជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋរួមទាំងដើមឈើមួយដើមទៀតបាក់ដាក់ចេញពីគល់ថែមទៀត ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងែទី៤ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវ១០៥Kកែងនិងផ្លូវ១៩៦២ ស្ថិតក្នុងភូមិក្រាំងអង្ក្រងទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាក NISSAN ពណ៌ត្រេអ៊ី ជាប្រភេទប៊ែនដឹកខ្សាច់ ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ៣ ៣២៤៧ ដែលបើកបរដោយបុរសម្នាក់មានឈ្មោះ មុំ ភារម្យ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ០៣ ១ ២១៥១ បើកបរដោយបុរសម្នាក់មានឈ្មោះ ឈ្មោះ សឿង រិទ្ធី អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅភូមិត្រពាំងមាន សង្កាត់្រកាំងធ្នង់ ខណ្ឌសែនសុខ រងរបួសធ្ងន់ធ្ងរ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះខាងលើ ទើបតែបើកចេញមកពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យហើយបំណងជិះទៅផ្ទះនៅជិតកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០៥K ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវ១៩៦២ក្នុងល្បឿនយឿតៗ ខណៈពេលនោះស្រាប់តែមានរថយន្តបង្កខាងលើ បើកចេញមកពីម្តុំវត្តក្រាំងធ្នង់ហើយបំណងបើកទៅទុកនៅផ្ទះមេនៅម្តុំផ្សារឈូកមាស ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦២ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចក៏បានអក់ហ្សើជាមួយនិងម៉ូតូរងគ្រោះខាងលើហើយរថយន្តបង្កបានខំប្រឹងបួងចង្កូតទៅខាងស្តាំគេចចេញពីម៉ូតូដែតែគេចមិនផុតក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូរងការខូចខាតបាក់កាបាំងផ្នែកខាងមុខ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងដើមអំពិលមួយដើមដែលនៅលើចិញ្ចើមផ្លូវបណ្តាលអោយបាក់ដល់ពីគល់រួមទាំងប៉ះដំបូលយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតបន្តិចបន្តួច ។  ចំណែកឯរថយន្តរងការខូចខាតក្រពឹតកាងផ្នែកខាងមុខ ភ្លាមនោះអ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះធ្វើការចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចទាន់ពេលវេលា។

ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកសម្ភពរស្មីដោយឡែកម៉ូតូនិងរថយន្តរួទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងឃាត់ខ្លួនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នង់ការដ្ឋានរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print