ភ្នំពេញ៖ ស្នូរកាំភ្លើងចំនួនមួយគ្រាប់បានផ្ទុះឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែដោយអកុសលបណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។ ករណីនេះត្រូវបានគេអះអាងថាគឺករណីបាញ់សម្លាប់ខ្លួនឯងមិនដឹងមូលហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្បែរអតីតៈ រោងកុនវិមានទិព្វ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនរងគ្រោះជាកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះទៅធ្វើការសាកសួរនៅមន្ទីរពេទ្យកាលម៉ែតផងដែរ ៕
...
ដោយ៖ ស តារា