ជំនាញរដ្ឋបាលព្រៃឈើបង្រ្កាបរថយន្តដឹកឈើប្រណិត ២គ្រឿង មានកាប៉ះទង្គិច ខណៈមានកម្លាំងកងទ័ពជើងគោកម្នាក់មករំដោះយកបើកបរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុក្នុងកិច្ចប្រតិបត្តិការមួយបានឲ្យដឹងថា មានក្រុមកម្លាំង​មន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានសហការគ្នា ចុះបង្រ្កាបករណីការដឹកជញ្ជូនឈើប្រភេទប្រណិតខុសច្បាប់ ក្នុងនោះកម្លាំងធ្វើការបង្រ្កាបបានរថយន្តដឹកឈើប្រណិតចំនួន ២គ្រឿង ប៉ុន្តែក្នុងនោះគេឃើញវត្តន៍មានកងទ័ពជើងគោកម្នាក់ឈ្មោះ គា មករំដោះយកអ្នកបើកបររថយន្តដឹកបទល្មើសទាំងនោះ។

ប្រភពរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៦ និង២០ព្រលប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចអូរល័ក្ខកន្សែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍ដដែលបន្តទៀតថា រថយន្តដឹកឈើទាំង ២គ្រឿងត្រូវបានកម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសហការគ្នាធ្វើការបង្រ្កាបនោះ ទី១- ម៉ាកហាយឡែនឌ័រ ពណ៏ ពាក់ស្លាកលេខ ភ្នំពេញ 2R 6856 ដឹកប្រភេទប្រណិត(ធ្នង់)ចំនួន ៥៦ដុំ ទី២- ម៉ាក កាមរីគូថហើម ពណ៏ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D 1103 ដឹកប្រភេទប្រណិត(ធ្នង់)ចំនួន ៧១ដុំ សរុបទាំង ២គ្រឿងមានចំនួន ១២៧ដុំ ស្មើរនឹងចំនួន ១,២៧៩ម៉ែត្រត្រីគុណ ។ ក្រោយពីមានអន្តរាគមន៍ពីយោធា(ឌឺបេ)នៃកងទ័ពជើងគោកម្នាក់ឈ្មោះ គា មករំដោះយកអ្នកបើកបររថយន្តដឹកបទល្មើសទាំងនោះភ្លាម កម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានវត្ថុតាងរថយន្តផ្ទុកឈើទាំង ២គ្រឿង យករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ជាបណ្ណោះអាសន្ន ហើយកំពុងរង់ចាំធ្វើការវាសវែង(រងចាំបន្ត) ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print