ដេញចាប់ចោរលួចឡានចេញពីបុរីពិភពថ្មីបានហើយ តែឡានត្រូវឆាបឆេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែតុលានេះ មានភាពភ្ញាក់ផ្អើលកើតឡើង ដោយគេសង្ស័យថា មានចោរលួចរថយន្តម៉ាក ឡិចស៊ី៣៣០ ១គ្រឿង ស្លាកលេខរថយន្កភ្នំពេញ1AK.2331បើកចេញពីបុរីពិភពថ្មី ក្នុងភូមិសា្រស្ត្រខណ្ឌចំការ ឆ្លងទៅខណ្ឌមាន ជ័យ រហូតដល់ខណ្ឌដង្កោ បានបុករះឡាន ម៉ូតូជាច្រើនគ្រឿងទៀតនៅតាមផ្លូវ និងបន្តបុកម៉ូតូដឹកប្រេងបណ្តាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្តង ។

ករណីនេះសមត្ថកិច្ចបានបើកតាមប្រដេញ រហូតឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ ។ ចំណែកឡានរងការឆាបឆេះស្ទើរទាំងស្រុង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print