ឡាយ លក្ខិណា ត្រៀមដឹកដៃអេនឌី ទៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អតីតតារាសម្តែង និងចម្រៀង ឡាយ លក្ខិណា ដែលបាត់មុខអស់ជាច្រើនឆ្នាំហើយបានបង្ហាញមុខជាថ្មីលើវេទីការតន្ត្រីជាថ្មី។ វិលវិញនេះមិនត្រឹមតែ គាស់រំលើងសមត្ថភាពសិល្បៈសម្រាប់អ្នកគាំទ្រនៅកម្ពុជាទេ នាងក៏គ្រោងនឹងដឹកដៃតារាចម្រៀងអេនឌី ចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះផងដែរ។

បាត់មុខពីឆាកតន្ត្រី១២ឆ្នាំដោយរស់ក្នុងជីវិតបែបសាមញ្ញ ឡាយ លក្ខិណាហាក់ មិនដែលខ្វល់ខ្វាយពីការចូលសិល្បៈទេ ប៉ុន្តែដោយសារមានការសំណូមពរ និងជំរុញលើកទឹកចិត្តពីអ្នកសិល្បៈ តារាស្រីល្បីឈ្មោះរូបនេះសម្រេចចិត្តឡើងជាន់ឆាកតន្ត្រីជាថ្មី។ ឡើងជាថ្មីនេះ នាងក៏គ្រោងនឹងវាយលុកទីផ្សារការងារសិល្បៈមួយទំហឹងផងដែរ។ តារាស្រីរូបនេះថ្លែងថា នាងពិតជារីករាយដែលដែលទស្សនិកជនមិនភ្លេចរូបនាងហើយបានបន្តគាំទ្រ​ និងលើកទឹកចិត្តនាងជាថ្មីដែរ។
​ក្រោយពីផ្លាស់ប្តូពីបើកលក់សម្លៀកបំពាក់ពីផ្សារអូឬស្សីមកនៅជិតផ្សារទួលគោកវិញ នាងអាចមានពេលទំនេរខ្លះដើម្បីចូលប្រឡូកការងារសិល្បៈ។ ក្រោយពីប្រកាសចូលជាថ្មីនេះនាងទទួលបានការងារមួយចំនួនទាំងការថតបង្ហាញម៉ូតសម្រាប់សម្អាងការ ការឡើងច្រៀងតាមឆាកតន្ត្រីជាដើម ហើយនៅខែធ្នូចុងឆ្នាំ២០១៧នាងនិងលោកអេន ឌី និងចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនេះនឹងក៏នឹងពិចារណាទទួលយកការសម្តែងភាពយន្តជាថ្មីផងដែរប្រសិនបើការថតនោះចំណាយពេលមិនយូថ្ងៃ។ តារាស្រីសម្រស់ចាំរូបនេះបញ្ជាក់ដែរថា ប្រសិនបើគម្រោងចេញទៅច្រៀងនៅលើទឹកដីនៃសហរដ្ឋអាមេរិកនេះលេចជារូបរាងនាងអាចនឹងត្រូចំណាយពេលច្រៀងរាំនៅទីនោះប្រមាណ២ខែ។ សម្រាប់រឿងរ៉ាវស្នេហាវិញនាងទទួលស្គាល់ថា ពិតជាមានបុរសមួយចំនួនតាមស្នេហ៍មែនប៉ុន្តែនាងមិនទាន់សម្រេចចិត្តទទួលយកបុរសណានៅឡើយព្រោះតែចង់មើលចិត្តគ្នាឲ្យបានយូរជៀសវាងខកបំណងជាលើកទី២។
ដោយឡែកសម្រាប់រឿងស្នេហាថ្មីនៅឆ្នាំ២០១៧​ នេះ អ្នកនាងថា មានគេស្រលាញ់ ហើយកំពុងស្វែងយល់ចិត្តគ្នានៅឡើយ តែមិនមែនជាសង្សារទេ គឺគ្រាន់តែមើលចិត្តគ្នា ហើយនៅពេលនេះ អ្នកនាងមិនទាន់ចង់និយាយរឿងស្នេហ៍ថ្មីឡើយ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print