ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំមួយកាលពី នៅរសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៧ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានទៀងទាត់នៅទីបញ្ជាការស្រាលលើ-បញ្ហសការងារសណ្តាប់ធ្នាប់សាធារណៈ -ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ-ការងារអនុវត្តកន្លងមក និងទិសដៅបន្តកន្លងទៅនោះ។ នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង ២០និង៣០នាទី គណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានបញ្ជាអោយលោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌ និងជាប្រធានវេនប្រចាំបញ្ជា ដឹកនាំដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ ១៩៨៦ មុខការ៉ាស់សាំងតេលា ផ្សារទំនើប ស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។
លោក មុត សុវណ្ណនាយករដ្ឋបាលខណ្ឌសែនសុខ បានអោយដឹងថា៖ ការដាក់គោលដៅឆែកឆេអាវុធជាតិផ្ទុះនៅពេលនេះបន្ទាប់ពីមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានដាក់ចេញនូវគោលការ៤ចំណុចធំគឺ១/ទៀងទាត់នៅទីបញ្ជាការស្រាល។២/ការងារសណ្តាប់ធ្នាប់សាធារណៈ។
៣/ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
៤/ការងារអនុវត្តកន្លងមក និងលើកទិសដៅបន្តទៀត។
លោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌបានបន្តថា៖ កំលាំងចូលរួម សរុបចំនួន ៣៥នាក់ ក្នុងនោះមានមន្រ្តីខណ្ឌ ចំនួន០២នាក់ សណ្ដាប់ធ្នាប់ខណ្ឌ ចំនួន០៨ នាក់ នគរបាលខណ្ឌ ចំនួន ១៧នាក់ កំលាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៨នាក់ ត្រួតពិនិត្យម៉ូតូឆ្លងកាត់បានចំនួន ១៥៥ គ្រឿង អាវុធឆ្លងកាត់គ្មាន ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដែលបានចុះពិនិត្យកម្លាំងតាមគោលដៅជាកន្លែងឆែកឆេអាវុជាតិផ្ទុះទាំងយប់នោះបានបញ្ជាក់អោយដឹងថា៖ ការពារខ្លាចមានជនខិលខូចកាន់កាប់អាវុធដោយខុសច្បាប់ឆ្លងកាត់និងដើម្បីរិតបណ្តឹងភាពអសន្តិសុខក្នុងមូលដ្ឋានទប់ស្កាក់និងបង្កាកុំអោយកើតមានបទល្មើសនិងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែ៕
ដោយ៖ តុង សីហា