ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារក៏ដូចជាអ្នកភូមិនាំគ្នាជួយសង្គ្រោះប៉ុន្តែយឺតពេលទៅហើយខណះដែលយកឌុយកង្ហាទៅដោតនឹងព្រឺភ្លើងមិនប្រយត្ន័បណ្ដាលអោយឆក់ស្លាប់បង្កអោយមានការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០១៧នៅចំណុចភូមិ បែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះ ភី សីហា អាយុ ០៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។
តាមក្រុមគ្រួសារបានអោយដឹងថាមុនកើតហេតុគាត់កំពុងជាប់រវល់ធ្វើការងារនៅខាងក្រៅផ្ទះហើយស្រាប់តែលឺសូរសម្លេងដួលកង្ហាគាត់ក៏ចូលទៅមើលស្រាប់តែឃើញកូនដួលដេកលើដីក្បែរឌុយភ្លើងក៏មានការភ្ញាក់ផ្អើលនិងស្រែកហៅអ្នកភូមិជួយប៉ុន្តែអកុសសយឺតពេលទៅហើយ។
ក្រោយមកសមត្ថកិច្ចនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថាពិតជាបានស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែនហើយក៏ប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕