ករណីប្លន់នៅស្រុកចំការលើម្សិលមិញ តាមពិតជនរងគ្រោះប្រឌិតរឿងសោះ ដើម្បីគេចវេសពីម្ចាស់បំណុល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្ត្រីដែលអះអាងថាមានករណីគេប្លន់ម៉ូតូ លុយកាក់និងឯកសាររបស់ខ្លួន ឈ្មោះ ពុធ សាវុធ អាយុ៣៩ឆ្នាំ រស់នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ដែលត្រឡប់មកពីបង់លុយធនាគារ កាលពីម្សិលមុិញនោះ តាម​ការពិតស្រ្តីរូបនេះ ជាអ្នកបង្កើតសាច់រឿងនិងកុហកសម្មត្ថកិច្ចនោះទេ គឺពេលនេះសមត្តកិច្ចនគរបាលខេត្តកំពង់ចាម រកឃើញការពិតហើយ តាមរយះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារ ខណៈស្រ្តីកុហកបោកប្រាស់រូបនេះ ជិះម៉ូតូឌុបទៅធនាគារសោះ មុនកើតហេតុ ហើយម៉ូតូរបស់គេ បានលក់យកលុយបង់ធនាគារួចប្រឌិតរឿងថាចោរប្លន់ ដើម្បីកុំអោយម្ចាស់បំណុលផ្សេងទៀតតាមទារប្រាក់ ។

គួររំឭកថា ស្ត្រីរូបនេះបានអះអាងប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ ថា នៅចំណុចវាលស្រែផ្លូវលេខ២២២ ខាងកើតភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ មានកើតករណីប្លន់ (ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តដោយជនសង្ស័យមានគ្នា០៣នាក់ មានស្រី០១នាក់ ។

ស្ត្រីរូបនេះអះអាងទៀតថា ជនសង្ស័យអ្នកឌុបស្លៀកខោខូវបូយខ្លី ពណ៌ខ្មៅ ពាក់អាវដៃខ្លីពណ៌ខ្មៅ និងមនុស្សប្រុសម្នាក់ទៀត ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវពណ៌គ្រាប់ពណ៌អំពិល ចំណែកមនុស្សស្រីពាក់ អាវឈុតផ្កាពណ៌ស បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០១៥ គ្មានផ្លាកលេខ បានធ្វើ សកម្មភាពជិះមកក្បែរជនរងគ្រោះឈ្មោះ ពុធ សាវុធ ភេទស្រី អាយុ៣៩ឆ្នាំជាតិខ្មែរ នៅភូមិបុសពោធិ៍ឃុំមេសជ្រៃស្រុកស្ទឹងត្រង់ ធ្វើសកម្មភាពយកកូនកាំបិតក្រវីដាក់ជនរងគ្រោះ ហើយជនសង្ស័យម្នាក់ ទៀតបានវាយត្រូវមុខជនរងគ្រោះ០១ដៃ និងបណ្តើមយកម៉ូតូម៉ាក វេវឆ្លាម ពណ៌ ខ្មៅ ផលិតឆ្នាំ២០១២ គ្មានស្លាកលេខ ព្រមទាំងទឹកប្រាក់ចំនួន១២០០០០រៀលនិងឯកសារធនាគាមួយចំនួនដែលទុកក្រោមកែបម៉ូតូ ជិះទៅទិសខាងកើតចូលទឹកដីស្រុកស្ទឹងត្រង់បាត់ ។

ករណីនេះខាងលើ ជំនាញកំពុងបន្តស្រាវជ្រាវស៊ើបអង្កេត និងកសាងសំណុំរឿងតាមនីតិវិធី ៕  វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print