រថយន្តហាយឡែនឌ័របើកទ្វាមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបុកបណ្ដាលឲ្យដួលចូលរថយន្តមួយគ្រឿងទៀតកិនក្មេងស្រីររបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីររបួសធ្ងន់ធ្ងរហេីយត្រូវឪពុកម្តាយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗខណៈដែលបុរសម្នាក់បេីករថយន្តមួយគ្រឿងមកឈប់រួចនៅលេីចិញ្ចឹមផ្លូវហើយក៍បើកទ្វាចុះពីលេីរថយន្តដោយមិនប្រុងប្រយ័ត្ន ធ្វេីឲ្យជនរងគ្រោះដែលជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ឪពុកម្តាយនិងកូនជិះមកពីក្រោយទៅបុកទ្វារថយន្តនោះបណ្ដាលឲ្យដួលចូលរថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរមកពីក្រោយនោះ ក៏មកកិនក្មេងស្រីតែម្តង ។

image3

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៥នៅតាមបណ្ដាយផ្លូវលេខ១៣ទល់មុខនិងផ្ទះសំណាក់ប្រាថ្នា ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស អត់ស្លាកលេខបេីកបរដោយបុរសម្នាក់ឈ្មោះម៉ុក វុទ្ធី ស្នាក់នៅផ្ទះលេខ៦៩ សង្កាត់-ខណ្ឌដង្កោ បានបើកមកឈប់នៅមុខផ្ទះលេខ២៣Eoហើយក៍បើកទ្វារថយន្តចុះមកដោយមិនប្រុងប្រយ័ត្ន ភ្លាមនោះម៉ូតូជនរងគ្រោះ ម៉ាកកូនទា ពាក់ស្លាកលេខភ្នំពេញ1FB-3940 ជិះគ្នា៣មកពីក្រោយហើយក៍ត្រូវនិងទ្វារថយន្តនោះបណ្ដាលអោយដួលចូលរថយន្តម៉ាកឡិចស៊ីស330 ពណ៍ស្ករ បេីកបរដោយបុរសម្នាក់ឈ្មោះយ៉ុង សុគ្ធរ អាយុ៥០ឆ្នាំ ស្នាក់នៅខេត្តពោសាត់ ដែលកំពុងបើកតាមផ្លូវលេខ១៣ ពីត្បូងទៅជើង មកកិនក្មេងស្រីរងរបួសធ្ងន់អាយុប្រហែល៦ឆ្នាំ ហេីយត្រូវអ្នកនៅជិតនោះនិងឪពុកម្ដាយដឹងយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយកេីតហេតុរថយន្តទាំងពីរគ្រឿងនិងម៉ូតូត្រូវបានសម្ថតកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារចរណ៍ជេីងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាតាមក្រោយ ៕

image4 image1 (2) image2 (2)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print