ខេត្ដព្រះសីហនុ៖ ជនបរទេសម្នាក់ បានជិះម៉ូតូទៅបុករថយន្ដផ្នែកកង់ខាង ក្រោយបណ្ដាលដួលសន្លប់របួសត្រូវបាន គេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ដ ។
ករណីគ្រោះថ្នាក់នេះបាន កើតឡើងនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅលើវិថី ឯករាជ្យ មុខផ្ទះសំណាក់សារាំង ស្ថិតនៅ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។
តាមមន្ដ្រីនគរបាលចរាចរណ៍ខេត្ដ ព្រះសីហនុឱ្យដឹងថា ជនបរទេសដែលជិះ ម៉ូតូបុករថយន្ដរបួសនេះមានឈ្មោះ DALLAIRE JEAN PAUL REAL ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិ កាណាដា មានលិខិតឆ្លងដែនលេខBA61 2855។ ជនបរទេសរូបនេះបានធ្វើដំណើរ តាមម៉ូតូម៉ាកហុងដា VTR ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខព្រះសីហនុ1E- 2911។ ចំណែករថយន្ដដែលត្រូវជនបរ ទេសជាជនជាតិកាណាដាបើកទៅបុក ម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខព្រះសីហនុ 2A-5277 បើកបរ ដោយឈ្មោះ ទេព សម្បត្ដិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរ មានទី លំនៅសង្កាត់លេខ១ ក្រុង-ខេត្ដព្រះ សីហនុ ។
តាមសាក្សីឃើញហេតុការណ៍បាន និយាយប្រាប់នគរបាលចរាចរណ៍ថា មុន កើតហេតុរថយន្ដខាងលើនេះបានធ្វើ ដំណើរក្នុងទិសដៅពីលិចរួចបត់ទៅជើង ហើយពេលមកដល់ចំណុចកើតហេតុ ម៉ូតូជនបរទេសខាងលើនេះបើកបរក្នុង ល្បឿនលឿនបានបុកចំកង់រថយន្ដខាង ក្រោយផ្នែកខាងស្ដាំបណ្ដាលឱ្យដួលរបួស តែម្ដង ។
តាមនគរបាលបានបញ្ជាក់ថា ជនបរ ទេសដែលជិះម៉ូតូបុករថយន្ដនេះពុំរង របួសធ្ងន់នោះទេ ហើយក្រោយពីបញ្ជូន ទៅព្យាបាលគឺបានធូរស្រាលឡើងវិញ ហើយសមត្ថកិច្ចបានប្រគល់ម៉ូតូឱ្យជន បរទេសរូបនេះដោយយកទៅជួសជុល រៀងៗខ្លួន ៕
ដោយ៖ ឆ្លាមសមុទ្រ