ខេត្តកំពត ៖ ពិតជាគួរឲ្យស្តាយអាយុជីវិតណាស់!! បុរសម្នាក់គ្រាន់តែឃើញពស់ភ្លាម ស្ទុះទៅចាប់ ភ្លេចពិនិត្យ មើលឲ្យបានច្បាស់ថាជាពស់ពឹសឬគ្មានពឹស ផ្ទុយទៅវិញជាពស់វែករនាមចឹក ធ្វើឲ្យងងឹតមុខដួល ហើយត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបានបន្តិច ។
ហេតុការណ៍ខាងលើ កើតឡើងកាលពីប្រមាណ៥ល្ងាច ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
ជនរងគ្រោះឈ្មោះ ថា មុត ធី មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ថ្ងៃកើតហេតុ ជនរងគ្រោះបានឃើញពស់នៅវាលស្មៅក្នុងភូមិ ដោយគិតថាជាពស់សង់សឿ ក៏ស្ទុះទៅចាប់ បណ្តាលឲ្យពស់ចឹក តែមិនបានគិតថាជាពស់ពឹសទេ ។ មួយសន្ទុះក្រោយមក ជាតិពឹសបានជ្រួតជ្រាបក្នុងខ្លួន ធ្វើឲ្យងងឹតមុខដួល ហើយ អ្នកស្រុកភូមិប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានដាក់សារ៉ូម តែអ្វីៗបានហួសពេលទៅហើយ អកុសល ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ ៕ ជាយក្រុង
...