កងរាជអាវុធហត្ថខណ្ឌដូនពេញបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធករណីលួច (ឆក់កាបូបស្ពាយ) កាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៧២ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ទី១-ឈ្មោះ សូ គឹមសាន់ ហៅគក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល(ជាអ្នកឆក់ ទី២-ឈ្មោះ យឹម ឌីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកសំណង់ស្នាក់នៅផ្ទះលេខ៧៧២ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកបើកម៉ូតូ) ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក SUZUKI Smash REVO ពណ៌ ខ្មៅពាក់ស្លាកលេខ 1X-6993 ភ្នំពេញចំនួន០១គ្រឿង , កាបូបស្ពាយពណ៌ស សំរាប់ដាក់គ្រឿងសំអាងចំនួន០១ (វត្ថុតាងឆក់) , ,កាបូបដៃពណ៌ខ្មៅចំនួន០២ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះយឹម ឌីម ០១សន្លឹកនិងឈ្មោះនៅ កុសល០១សន្លឹក ។​

NKD-36x6_outline

ចំណែកឯ ជនរងគ្រោះឈ្មោះ ហឿន ស៊ានហ៊ន ភេទស្រីអាយុ១៦ឆ្នាំ មុខរបរចុងភៅហាងយីហោបឹងកក់ ក្នុងផ្សារកុងទីន័រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៩ ម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ។

ចំពោះសម្ភារវត្ថុតាងចាប់យក៖ កាបូបស្ពាយសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅជនរងគ្រោះរួចរាល់ហើយ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានជិះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែលឺសំលេងជនរងគ្រោះស្រែកឆោឡោថា ចោរៗ ភ្លាមនោះកម្លាំងក៏អន្តរាគមន៍ដេញចាប់បាន២នាក់ និងដកហូតវត្ថុតាងជាកស្តែងតែម្តង ។

ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីដើម្បីចាត់ការបន្ត ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print