ភ្នំពេញ៖ នាយទាហាននៃកងរាជអាវុធហត្ថចំនួន១៤រូប ត្រូវបានតែងតាំងផ្លាស់ប្តូរមុខងារនិងតម្លើងឋានន្តរសក្តិ ហើយបាននិងកំពុងប្រារព្ធពិធីជាផ្លូវការ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង និងនាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបទៀត៕
...
ដោយ៖ សហការី