នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ដល់​សព​សមាជិក​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីថ្ងៃ១៦ ខែតុលា ​ឆ្នាំ​២០១៥​ លោក​ នាយ​ឧត្តម​សេនី​យ៌​ គន់​ គី​ម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​លោក​ អ៊ុត​ សំ​អន​ គណៈ​អភិបាលខេត្ត​កំពង់ធំ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ដល់​សព​សមាជិក​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​សរុប​ចំនួន​៤០​នាក់​ ។​

photo2

​ការ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ដល់​សព​សមាជិក​អតីត​យុទ្ធ​ជន​នេះ​ ត្រូវ​គេ​ឃើញ​ថា​បាន​ធ្វើ​ជា​បន្តបន្ទាប់​នៅ​តាម​រាជធានី​ ខេត្ត​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​អង្គ​មហាសន្និបាត​សមាគម​អតីត​យុទ្ធ​ជន​ កាលពី​ថ្ងៃ​ទី​២​កញ្ញា​២០១៥​ បាន​ដាក់​ចេញ​ទិស​ដៅ​ភារកិច្ច​ថ្មី​ ក្នុង​នោះ​ថវិកា​ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ផ្តល់​ជូន​គ្រួសារ​សព​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ចំនួន​១.៥២៣​នាក់​ដែល​នៅ​ជំពាក់​ មក​ដល់​ពេល​នេះ​បាន​ប្រគល់​ជិត​ចប់​សព្វគ្រប់​ហើយ​ ។​

​មាន​ប្រសា​ស​ន៏​នា​ឱកាស​នោះ​ លោក​ នាយ​ឧត្តម​សេនី​យ៌​ គន់​ គី​ម​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​តេ​ជោ​ហ៊ុន​សែន​ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និវត្តជន​ ទាំងអស់​ដែល​មានគុណ​បំណាច់​ចំពោះ​ជាតិ​។​លោកនាយ​ឧត្តម​សេនី​យ៏​ គន់​ គី​ម​ បាន​ជម្រុញ​ឲ្យ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត​ ជា​ពិសេស​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​ អង្គការ​ដៃគូរ​នានា​ ដើម្បី​បម្រើ​ផល​ប្រ​យោ​ជ​ន៏​អតីត​យុទ្ធ​ជន​ និង​និវត្តជន​ ។​

​នា​ឱកាស​នោះ​ បន្ទាប់​ពី​បញ្ចប់​មតិ​សំណេះសំណាល​លោកនាយ​ឧត្តម​សេនី​យ៌​ គន់​ គី​ម​ ក្នុង​នាម​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ ដើម្បី​ផ្តល់​ជូន​គ្រួសារ​សព​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ចំនួន​៤០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៤​លាន​រៀល​ ឧបត្ថម្ភ​ដល់​សមាជិក​ចូលរួម​ក្នុង​អង្គពិធី​ មាន​៖​យោធិន​ពិការ​ គ្រួសារ​មរណៈ​ យោធិន​ចូល​និវត្ត​ន៏​ សរុប​១០០​នាក់​ ម្នាក់ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល​ ៕

...

photo1photo4photo6photo5photo3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print