ប្រទេសកូរ៉េខាងជើងមានសមត្ថភាពលើគ្រប់វិស័យទាំងអាវុធនិងបណ្តាញអុីនធើណេត

ចែករំលែក៖

កូរ៉េខាងជើងមានសមត្ថភាពគ្រាប់ គ្រាន់មិនចាញ់ប្រទេសមហាអំណាច លោក ខាងលិចនោះឡើយ ទាំងបច្ចេកវិទ្យា អាវុធ មីស៊ីលបរមាណូ ក៏ដូចជាបច្ចេកវិទ្យាចារ កិច្ចបណ្តាញអីុនធើណេតជាដើម ។

កន្លងមកកូរ៉េខាងត្បូង បានបញ្ជាក់ថា ហេកឃើរបស់កូរ៉េខាងជើង ទំនងជាបាន លួចយកឯកសារយោធាសម្ងាត់ដ៏ធំមួយ រួមទាំងផែនការប្រតិបត្តិការ យោធាពេល សង្គ្រាមរបស់កូរ៉េខាងត្បូងនិងអាមេរិក។

តំណាងរាស្ត្រគណបក្សប្រជាធិប តេយ្យ លោក Rhee Cheol-hee តាម សេចក្តីរាយការណ៍ បានមានប្រសាសន៍ ថា ឯកសារយោធាមានទំហំ២៣៥ជីហ្គាប៉ៃ ត្រូវបានគេយកចេញពីមជ្ឈមណ្ឌលទិន្ន ន័យការពារជាតិរួមគ្នា ដោយលោកបាន សំអាងដល់ព័ត៌មាន ទទួលបានពីមន្ត្រីការ ពារជាតិ។

ចំណែកទីក្រុងព្យុងយ៉ាង តាមទីភ្នាក់ ងារសារព័ត៌មាន យុនហាប់ដដែលបាន រាយការណ៍ថា បានធ្វើការបដិសេធច្រានចោលមិនទទួលខុសត្រូវចំពោះការវាយ ប្រហារតាមអុីនធើណេតនោះទេ ដោយ បានចោទប្រកាន់ទីក្រុងសេអ៊ូលថា កំពុង តែប្រឌិតអះអាង អំពីការវាយប្រហារ លើអនឡាញ។

នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំអាចនឹងបំពេញទស្សនកិច្ចទៅកាន់តំបន់ សព្រំដែនកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅពេលខាងមុខ ។ ដំណើរទស្សនកិច្ច ទៅកាន់ទីនោះ ត្រូវបានគេវាយតម្លៃថា ដើម្បីត្រួតពិនិត្យទីតាំង ភូមិសាស្ត្រសម្រាប់ វាយប្រហារកូរ៉េខាងជើង។

NKD-36x6_outline

យោងតាមប្រភពពីកាសែតរ៉យទ័រ ចុះ ផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ តាមប្រភពមន្ត្រីក្រសួងការពារជាតិនោះ ត្រូវគេ ដកស្រង់ថា សេតវិមាន កាលពីចុងខែកញ្ញា បានបញ្ជូនក្រុមមន្ត្រីជំនាញការងារមួយ ក្រុម ឲ្យទៅធ្វើការពិនិត្យមើលទីតាំង សម្រាប់សកម្មភាពពិសេសរបស់លោក ត្រាំក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រភពពីយោធាដដែលនោះ បានអះ អាងបញ្ជាក់ទៀតថា លោក ត្រាំ នឹងបញ្ជូន សារដ៏សំខាន់មួយ ឲ្យទៅកូរ៉េខាងជើង តាមរយៈពាក្យសម្តី ឬក៏ទង្វើក្នុងអំឡុង ដំណើរទស្សនកិច្ច ឧបទ្វីបកូរ៉េដំបូង របស់លោក ក្នុងនាមជាអគ្គមេបញ្ជាការ សហរដ្ឋអាមេរិក ប៉ុន្តែសេតវិមានមិនបាន ធ្វើសេចក្តីអត្ថាធិប្បាយណាមួយអំពីរឿង នេះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print