ភ្នំពេញ ៖ រថយន្តម៉ាកព្រូសបុក និងរថយន្តម៉ាកកាមរីបាឡែន បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ កាពីេវលាម៉េាង១២និង៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដាយផ្លូវ ព្រះសីហនុកែវផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃេីញបុរសម្នាក់បានបើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AM-7489 ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ។ លុះដល់ចំណុចកេីតហេតុខាងលើបានជែងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ហើយក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកកាមរីបាទ្បែន ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2AJ-8744 ចំពីមុខគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងសងខាងតែមិនបណ្ដោយអោយមានមនុស្សរងរបួសនោះទេ ។
ក្រេាយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីត ដោយភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងម្ចាស់រថយន្តព្រុស ក៏ព្រមយករថយន្តកាមរីបាទ្បែនយកទៅជួសជួលឲ្យដើម្បីបញ្ចប់រឿង ៕ ស រស្មី











