លោក ឈុន សុង និងលោកស្រី ជុក សុផានី អញ្ជើញជាគណៈអធិបតីក្នុងប្រគល់ភារកិច្ចនាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្តពោធិសាត់ ជាតំណាងឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោកស្រី ជុក សុផានី អភិបាល រងនៃគណៈអភិបាលខេត្តពោធិសាត់ ជាតំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ភារកិច្ចនាយករដ្ឋបាលថ្មីខេត្តពោធិ៍ សាត់ ដោយអញ្ជើយចូលរួមពីសំណាក់មន្រ្តីរាជការតាមដាមន្ទីរនានាជុំវិញខេត្តពោធិ៍សាត់យ៉ាងច្រើនកុះកផងដែរ។

យោងតាមប្រកាសលេខ៤៧១២.ប្រក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ច លោក ឃុត ឧសភា ឋានន្តរស័ក្កិក្រមការ ថ្នាក់លេខ៣ ជានាយករដ្ឋបាលថ្មីនៃសាលាខេត្តពោធិ៍សាត់។

ដោយឡែក៖ លោក ម៉ូវ ម៉ានិត អតីតនាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំតែង តាំងភារកិច្ចថ្មីជាអភិបាលសាលាខណ្ឌសែនសុខវិញ ៕  បឹុម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print