ប៉ូលិសអន្តរជាតិInterpol ស្នើរ​ឲ្យរដ្ឋាភិបាលថៃ ផ្តល់ព័ត៌មានបន្ថែមស្តីពីលោកស្រីយីងឡាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយថៃ​នៅថ្ងៃទី​១២ខែ​តុលានេះបានផ្សាយថា​ តាមការបញ្ជាក់ពីកម្លាំងប៉ូលិសថៃ​ ប៉ូលិសអន្តរជាតិអាំងទែរប៉ូល មិនទាន់ប្រកាសឲ្យដឹង​ ពីការស្វែងរកលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រានៅឡើយ។

ប៉ូលិសអាំងទែប៉ូល​បានស្នើរដល់រដ្ឋាភិបាលថៃ​​ បញ្ជូនឯកសាបន្ថែម និងភស្តតាង​ បញ្ជាក់ពីទោស​កំហុសរបស់លោកស្រី មុនពេល ប៉ូលិសអន្តរជាតិ​ សម្រេច​ថាត្រូវចាប់ខ្លួន លោកស្រីយីងឡាក់ដែរឬទេ។

ការប្រកាស​ ពណ៌ខៀ របស់អាំងទែប៉ូលមានន័យថា ស្ថាប័ននេះបានស្នើរឲ្យ ប្រទេសជាសមាជិក ប្រមុលព័ត៌មាន​ស្តីពីកន្លែងរស់នៅរបស់លោកស្រីយីងឡាក់ ក៏ដូចជាសកម្មភាពផ្ទាល់ខ្លួន ផ្សេងៗ ពាក់ព័ន្ធនិងបទល្មើស​។​ នៅពេលដែលសេចក្តីប្រកាស់ពណ៌ខៀវ គឺប្រទេសជាសមាជិក ប្រមូលព័ត៌មានស្តីពី​លោកស្រី ក្រោយមករដ្ឋាភីបាលថៃ​អាចស្នើរឲ្យចេញសេចក្តីប្រកាសពណ៌ក្រហម គឺតាមចាប់ខ្លួនតែម្តង។

ស្នងការង ប៉ូលិសថៃ លោក​ Krisana Pattanacharoen ​បានបញ្ចាក់ថា នៅពេលនេះ យើងមានតែរងចាំ​ប៉ុណ្ណោះ​។

លោកស្រីយីងឡាក់​ត្រូវបានកាត់ទោស ជាប់ពន្ធនាគា​ ៥ឆ្នាំពិបទ ធ្វេសប្រហែស នៅក្នុងកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករ ធ្វើឲ្យរដ្ឋ ខាត់បង់រាប់ពាន់លានដុល្លារ ។ នៅពេលនេះលោកស្រីបានភៀសខ្លួនទៅរស់នៅក្រៅប្រទេស​គេចពីការជាប់ឃុំ ។ នៅពេលនេះមិនទាន់ដឹងប្រាកដថា​លោកស្រី និងរស់នៅប្រទេសណានោះឡើយ ដោយខ្លះថារស់នៅ អារ៉ារួម​ខ្លះទៀ​ត ថាលោកស្រីកំពុងសុំភៀសខ្លួននៅក្នុងប្រទេសអង់គ្លេស៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print