អាមេរិកបាញមីស៊ីលបញ្ជូនផ្កាយរណបឡើងទៅកាន់​តារាវិថីផែនដីដោយជោគជ័យ

ចែករំលែក៖

កាលពីថ្ងៃទី​១១ខែតុលា អង្គការស្រាវជ្រាវអាវកាសអាមេរិក​ Space X ​បានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងពាណិជ្ជកម្ម ឡើងទៅកាន់តារាវិថីផែនដី​ ដោយជោគជ័យ។

កាំជ្រួចមីស៊ីល​ Falcon 9 ​បាននាំផ្កាយរណប EchoStar 105/SES-11 ​ដោយបាញ់ចេញ​ពីមជ្ឈមណ្ឌុល​អាវកាស​ Kennedy ​ភាគខាងត្បូង រដ្ឋ​ហ្ល័រីដា អាមេរិក។នេះជាផ្កាយរណបរបស់ អ្នកស្រាវជ្រាវ​ Echostar ​មានទីតាំងនៅអាមេរិក ។ ផ្កាយរណបខាងលើ​និងផ្តល់សេវាកម្ម​ ផ្ទាល់ មានគម្រិតខ្ពស់ដល់អាមេរិក និងតំបន់​ Caribe។

ក្រោយរយៈពេល​១០នាទីបាញ់បង្ហោះ ​ជាន់ទីមួយរបស់មីស៊ីល បានផ្តាច់ខ្លួន ចេញពីមីស៊ីល ហើយធាក់មកផែនដីវិញ​ដោយសុវត្ថភាព។​
មុននេះមួយថ្ងៃ Space X ​ក៏បានបាញ់បង្ហោះដោយជោគជ័យនៅផ្កាយរណប​ចំនួន​១០ ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ ដោយបាញ់ចេញពីទីតាំងទ័ពអាកាស​ Vandenberg នៅរដ្ឋ​ California ។

រយៈពេលកន្លងមក Space X ​បានប្រើប្រាស់ជាច្រើនលើកនៅជាន់ទីមួយនៃមីស៊ីល​ Falcon9 ​សម្រាប់ បញ្ចូនផ្កាយរណប​ ។ការប្រើប្រាស់ មីស៊ីលចាស​គឺអាចជួយកាត់បន្ថយ​ប្រាក់ចំណាយបានច្រើន សម្រាប់ បញ្ចូន ផ្កាយរណបនិមួយៗ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print