ខ្សឹបដាក់ត្រចៀក៖ គួរអោយភ្ញាក់ផ្អើលបំផុត និងមិនគួរមានអោយមានបទល្មើសឈើដឹកម្តងរាប់រយគ្រឿងសោះចេញពីខេត្តពោធិ៍សាត់មុននេះបន្តិច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ព្រហើនមែនឈ្មួញ ឬក៏សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នទទួលសំណូក ទើបមុននេះបន្តិចមានរថយន្តដឹកឈើធ្នង់ប្រភេទឡានសាំយ៉ុងជាង១០គ្រឿង ឡានហាយឡែនឌឺរជាង១០គ្រឿង និងឡានកាមរីគូទហើមជិត១០០គ្រឿង ចេញពីដំណើរពីស្រុកក្រវ៉ាញ ឡើងមកផ្លូវជាតិលេខ៥ ឆ្លងកាត់ក្រុងពោធិ៍សាត់ បន្តចូលរាជធានីភ្នំពេញ។
គេរាយការណ៍ការមកថា៖ ត្រឹមម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានចេញមកដល់ព្រំប្រទល់ខេត្តពោធិ៍សាត់-ខេត្តកំពង់ឆ្នាំង ដែលគេរំពឹងថា៖ ក្បួនឡានឈើនេះនឹងឆ្លងកាត់ខេត្តកំពង់ឆ្នាំងយ៉ាងយូត្រឹមម៉ោង១០កន្លះបន្តិចទៀតនេះ។ បទល្មើសដឹកជញ្ជូនឈើនេះគ្មានអ្នកបង្ក្រាបទេ អាចមានអ្នកមើលផ្លូវឬរាយការណ៍អោយឈ្មួញចេញដំណើរប៉ុណ្ណោះ៕

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print