ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាមួយថ្នាំញៀន១ កញ្ចប់ធំ

ចែករំលែក៖

ខេតតាកែវ៖ ជនសង្ស័យចំនួន ០៤ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើ ការបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០៖០០ ស្ថិតនៅចំណុចភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ ។

តាមសមត្ថកិច្ចស្រុកសំរោង បានអោយដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលទី១ ឈ្មោះ សាន កាន់ថា ហៅ វ៉េត ភេទស្រី អាយុ២០ ឆ្នាំនៅភូមិ-ឃុំខាងលើ (អ្នកផ្តល់ទីតាំង និងចែកចាយគ្រឿងញៀន) ទី២ ឈ្មោះ ឆន ភារៈ ហៅ រៈ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ទី៣ ឈ្មោះ អាំ សុភារិទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ទី៤ ឈ្មោះ ប៉ូវ សាខន ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ផេង សំបូ ជាប្តីរបស់ជនសង្ស័យឈ្មោះ សាន កាន់ថា បានរត់គេចខ្លួនបាត់។

ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមសថ្លា ០១ កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print