លោក ឃួង ស្រេង ចុះពិនិត្យតុបតែងភ្លើងបំភ្លឺរៀបចំសោ ភ័ណភាពទីក្រុង ជួលជុល សួនច្បារ នៅមាត់ទន្លេត្រៀមស្វាគមន៍ បុណ្យ អុំទូក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងមន្ដ្រីជំនាញពាក់ព័ន្ធក្រោមឱវាទ បាន ចុះពិនិត្យ ការពុងតែង លម្អរភ្លើងបំភ្លឺរៀបចំសោភ័ណ្ឌ ភាពទីក្រុង ជួលជុល សួនច្បារ នៅមាត់ទន្លេត្រៀមស្វាគមន៍ បុណ្យអុំទូកដែលនឹងចូលមកដល់នៅថ្ងៃទី២ដល់ទី៤ខែវិច្ឆិកា ខាងមុខនេះ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រូតពិនិត្យ ការជួសជុលសួនច្បារ និងដើមឈើនៅមាត់ទន្លេ ដល់មុខព្រះបរមរាជវាំង ដើម្បីរៀបចំ សោភ័ឌភាព ត្រៀមស្វាគមន៍ បុណ្យអុំទូក អកអំបក និងសំពះព្រះខែ នៅដើមខែវិច្ឆិកា ខាងមុខ។ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមតុបតែងភ្លើងរំយោលតាមដើមឈើមហាវិថីព្រះនរោត្តម ចាប់ពីវិមានឯករាជ្យដល់រង្វង់មូលរមណីយដ្ឋានវត្តភ្នំ និងតុបតែងភ្លើងហ្វា LED នៅដើមស្លាយក្សនៅតាមមាត់ទន្លេ ដើម្បីត្រៀមព្រះរាជពិធីបុណ្យអុំទូក។

ពាក់ព័ន្ធទៅនឹងព្រះរាជពិធីបុណ្យអុំទូកលោក ឃួង ស្រេង បានអះអាងថា៖មកដល់ពេល រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងគ្រប់គ្រាន់ ក្នុងការការពារសណ្ដាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋ ដើរលេងកំសាន្ត ក្នុងឱកាសបុណ្យបុណ្យទូក អកអំបុក្រ និងសំពះព្រះខែដែលជាបុណ្យប្រពៃណីនៅពេលខាងមុខនេះ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print