រថយន្តហុីយ៉ាន់ដាយ១គ្រឿងក្រឡាប់ផ្ងាជើងដោយតែស្ថានភាពផ្លូវរអិល តែពុំមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយ១គ្រឿងដឹកស្មាតបតសង្ស័យអ្នកបើកបរក្នុងល្បឿនលឿនហើយចាប់ហ្វាំងមិនសុីដោយសារតែស្ថានភាពផ្លូវរអិលផងនោះបានក្រឡាប់ផ្ងាជើងសំណាងល្អមិនអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវណតប្រ៊ីត ភូមិអគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយព័ណសលាយខៀវពាក់ស្លាកលេខភ្នំពេញ3B6832ដែលដាក់ថាកងដឹកជញ្ជួន(H.C)មានដឹកសម្ភារៈសំណាង់ស្មាតបតបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿគួសំលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើរ៉េចង្កូតក្រឡាប់ផ្ងាជើងតែម្តងប៉ុន្តែពុំមានអ្នករងរបួសនោះទេ។

ប្រភពពីក្រុមកម្មកដែលនាំគ្នាមកជួយលើកស្មាតបតគ្រឿងសំណង់ដាក់ទៅរថយន្តមួយទៀតបានអោយដឹងថា រថយន្តបានដឹងសម្ភារៈសំណាង់នេះមកពីខេត្តមកភ្នំពេញលុះមកដល់ចំណុចខាងលើគឺដោយសារតែផ្លូវរអិលទើបអ្នកបើកបរចាប់ហ្វាំងមិនសុីក៍បណ្តាលអោយក្រឡាប់។ពួកគេមិនបានប្រាប់ពីឈ្មោះអ្នកបើកបរនោះទេ។

ក្រោយកើតហេតុក៍សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យប៉ុន្តែដោយសារពុំមានអ្នករងរបួសនិងមិនប៉ះពាល់ដល់អ្នកដ៍ទៃនោះទើអោយម្ចាស់រថយន្តនោះហៅរថយន្តស្ទួចមកស្ទួចយកទៅជុសជុលដោយខ្លួនឯង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print