ទោះរត់គេចពីសំណាញ់ច្បាប់យូរយ៉ាងណា ក៏នៅតែសមត្ថកិច្ចចាប់ខ្លួនបាន ពាក់ព័ន្ធការជួញដូរសារ ធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន សហការជាមួយកម្លាំងផ្នែកនគរ​បាលយុត្តិធម៌ស្រុក ចុះស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់តាមដីកា ពាក់ព័ន្ធការជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល  កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ការឃាត់ខ្លួនជនត្រូវចោទខាងលើ នៅវេលា ម៉ោង៤ និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃបឹង ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។

ជនត្រូវចោទនេះឈ្មោះ ស៊ុន វិបុល ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

សមត្ថកិច្ចបន្តថា ការចាប់ខ្លួនគឺធ្វើឡើងយោង​​​ដីកាលេខ៣១៧ ដ.ក.ច.ខ. ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ របស់លោកសាយសម្ផស្សសេរី ចៅក្រម​ស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្ន ជនត្រូវចោទខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print