ខេត្តកណ្តាល ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ចុះស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់តាមដីកា ពាក់ព័ន្ធការជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ការឃាត់ខ្លួនជនត្រូវចោទខាងលើ នៅវេលា ម៉ោង៤ និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃបឹង ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។
ជនត្រូវចោទនេះឈ្មោះ ស៊ុន វិបុល ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។
សមត្ថកិច្ចបន្តថា ការចាប់ខ្លួនគឺធ្វើឡើងយោងដីកាលេខ៣១៧ ដ.ក.ច.ខ. ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ របស់លោកសាយសម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ ស្អាងជ័យ











