នគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប ឃាត់អ្នកញៀនថ្នាំ៨នាក់បញ្ចូលទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប ៖  នាថ្ងៃ១២ ខែតុលាឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលសង្កាត់ទឹកវិល ចុះបង្ក្រាបករណីរក្សាទុក និង ជួញដូរសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅភូមិប្រីយ៍ ចាស់ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួន​បានជនសង្ស័យ​ ប្រុស ស្រី ចំនួន៨នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿង​បញ្ជូនបន្ត​ទៅតុលាការខេត្ត ។

លោកវរសេនីយ៍ឯក ណាម ណម នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានរៀបរាប ជនសង្ស័យ ០៨នាក់នោះមាន ៖ ទី០១/:ឈ្មោះ ឈួន វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ   (មានសារធាតុញៀនក្នុងខ្លួន) ទី០២/ឈ្មោះ យ័ន្ត ស៊ីណា ភេទស្រី អាយុ៣២ឆ្នាំ (សមគំនិតជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) ទី០៣/ ឈ្មោះ សាន គឹមលាង ភេទស្រីអាយុ២៤ឆ្នាំ (សមគំនិតជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) ទី០៤/ ឈ្មោះ វ៉ាន់ ណុង ភេទស្រី អាយុ២១ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០៥/ ឈ្មោះ ម៉ុត បូរិទ្ធភេទ ប្រុស អាយុ៣០ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០៦/ ឈ្មោះ វ៉ាន់ និមល  ភេទ ប្រុស អាយុ២៩ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី០៧/ ឈ្មោះ វ៉ាន់ វ៉ូនភេទ ប្រុស អាយុ២៣ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង ទី០៨/ ឈ្មោះ តាន់ វៀច ភេទ ប្រុស អាយុ២៦ឆ្នាំ (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)អ្នកទាំង៨នាក់រស់នៅក្នុងទីរួមខេត្តសៀមរាប។

បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួនក្នុងនោះ​បាន ដកហូតវត្ថុតាងរួមមាន  ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន១២កញ្ចប់ស្មើនឹងទំងន់១៧,៣ក្រាម ទាំងសំបក ,ថ្នាំគ្រាប់យ៉ាម៉ាចំនួន១២គ្រាប់ និង ម្សៅគ្រាប់យ៉ាម៉ាចំនួន០៤កញ្ចប់ស្មើនឹងទំងន់៣ក្រាម ទាំងសំបក សរុបស្មើនឹងទំងន់២០,៣ក្រាម ទាំងសំបក , ទូរស័ព្ទដៃចំនួន១០គ្រឿង ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង៨នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀម រាប នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ ស្អែកដើម្បីចាត់ការនិតិវិធី ៕ ប៊ុន​ រិទ្ធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print