​ឈរ​នៅ​ចិញ្ចើម​ថ្នល់ត្រូវរថយន្តសាំយុងបុកស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​សាំយ៉ុង​បុកស្លាប់​ ក្នុង​ពេល​ដែល​គាត់​ឈរ​នៅ​ចិញ្ចើម​ថ្នល់​ កាលពីវេលា​ម៉ោង៤និង២០​នាទី រសៀលថ្ងៃទី​១៣ ខែ​តុលា​​​ ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រ​១៩៣-១៩៤ ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាប៉ាង ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយ​​​រថយន្ត​មួយគ្រឿង​ម៉ាក​ SSANGYONG ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2I-5441 ទិសដៅពី​ភ្នំពេញ​​មក​ខេត្ត​ព្រះសីហនុ​ បាន​បុក​ស្ត្រី​ម្នាក់​ ដែល​កំពុង​ឈរ​នៅ​ចិញ្ចើម​ថ្នល់​។ប្រភពដដែលបានបន្តថា បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​ រថយន្ត​នោះ​ បាន​បេីក​រត់​ទៅ​មុខ​ ​ដល់​ភូមិ​អូរតាសេក​ ហួស​សាលាឆទាន​បន្តិច​ ចូល​ដល់​ផ្លូវ​លំ​ ម្ចាស់​បាន​ទុក​រថយន្ត​ចោល​ហើយ​គេច​ខ្លួន​បាត់​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ​វេង សឿ​ អាយុ​៧០ឆ្នាំ មាន​ទីលំនៅ​​ នៅកន្លែង​កើតហេតុ។
បច្ចុប្បន្នវត្ថុតាងរថយន្ត​បង្ក​​ត្រូវ​បាន​សមត្ថកិច្ច​ យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ ដេីម្បី​ស្រាវជ្រាវ​ និង​ចាត់ការ​បន្ត​៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print