មនុស្ស៥នាក់រួមនិងថ្នាំញៀនចំនួន៣កញ្ចប់ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញះ មនុស្ស៥នាក់រួមនិងថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៣កញ្ចប់ថង់តូចត្រូវបានសមត្ថកិច្ចចំរុះខណ្ឌសែនសុខធ្វើការឃាត់ខ្លួនកាលពីម៉ោង​៨និង៣០នាទី​យប់ថ្ងៃ​ទី​១៤ តុលា ២០១៧​ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៨៦​ ទល់មុខ​ផ្សារ​ទំនើប​ស៊ូភើស្ទរ័ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខខណះដាក់គោលដៅឆែកអាវុធជាតិផ្ទុះ​។

ក្នុងប្រតិបត្តិការណ៍នេះដឹកនាំដោយលោក​ ហ៊ត​ គឹម​នី​ ប្រធាន​ការិយាល័យ​ផែនការ​និង​អភិវឌ្ឍខណ្ឌនិងលោកវរៈសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងខណ្ឌកងរាជអាវុធខណ្ឌនគរបាលនិងកម្លាំងប្រជាការពារមួយចំនួនទៀត។

ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នោះទី​១/ឈ្មោះ​ ហាក់​ ភ័ណ្ឌ​ អាយុ​១៧ឆ្នាំ​ មុខរបរ​ដើរ​ដាក់​ខ្សែ​ភ្លើង​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ចុង​ខ្នល់​ខាង​លិច​ សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​។ទី​២/ឈ្មោះ​ នូ​ រក្សា​ ​ អាយុ​១៧ឆ្នាំ​ មុខរបរ​ដើរ​ដាក់​ខ្សែ​ភ្លើង​ ស្នាក់នៅ​ជា​មួយ​គ្នា​។ទី​៣/​ឈ្មោះ នី​ យ៉ាន​ ​ អាយុ​២១ឆ្នាំ​ មុខរបរ​ដើរ​ដាក់​ខ្សែ​ភ្លើង​ ស្នាក់នៅ​ជា​មួយ​គ្នា(ជិះ​ម៉ូតូ​ម៉ាក​Draem​ ពណ៌​ខ្មៅ​សេរី​២០០០​ ពាក់​ស្លាក​លេខ​ បាត់​ដំ​បង​ 1J 5983)។
​ទី​៤/ឈ្មោះ​ ចៅ​ រុន​ ​ អាយុ​២៤ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ ភូមិ​តំណាក់​ សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។ទី​៥/ឈ្មោះ សឿន​ សុភក្ត្រា​ ​ អាយុ​៣០ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ជា​មួយ​គ្នា​(ជិះ​ម៉ូតូ​ម៉ាក​vivaសេរីចាស់ ពាក់​ស្លាក​លេខ​ កណ1 ក6767)។

លោក​ ហ៊ត​ គឹម​នី​ តំណាងអភិបាលខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានអោយ លោកបង្កើតគណៈបញ្ជាការឯកភាព ដឹកនាំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើដើម្បីទប់ស្កាត់រាល់បទល្មើសហើយក៍មានជនសង្ស័យទាំ០៥នាក់បានធ្វើដំណើរឆ្លងកាត់ដោយជិះម៉ូតូ២គ្រឿងម៉ូតូវីវ៉ានិង ម៉ាកឌ្រីមសង់ ដោយមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យហើយរកឃើញមានថ្នាំញៀនប្រភេទក្រាមថ្លាសចំនួន០៣កញ្ចប់ថង់តូចនៅជាប់ខ្លួនទើបសមត្ថកិច្ចឃាត់ខ្លួនទាំង០៥នាក់តែម្តងព្រមទាំង​ដកហូតក្រាម​សថ្លា០៣កញ្ចប់​តូច​(គ្រឿង​ញៀន​)និង​ម៉ូតូ​០២គ្រឿង​។
បច្ចុប្បន្ន​ ជនសង្ស័យ​នឹង​វត្ថុ​តាង​ បាន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់​ការ​បន្ត៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print