ភ្នំពេញះ មនុស្ស៥នាក់រួមនិងថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៣កញ្ចប់ថង់តូចត្រូវបានសមត្ថកិច្ចចំរុះខណ្ឌសែនសុខធ្វើការឃាត់ខ្លួនកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ តុលា ២០១៧ ស្ថិតនៅចំណុចផ្លូវ១៩៨៦ ទល់មុខផ្សារទំនើបស៊ូភើស្ទរ័ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខខណះដាក់គោលដៅឆែកអាវុធជាតិផ្ទុះ។
ក្នុងប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ហ៊ត គឹមនី ប្រធានការិយាល័យផែនការនិងអភិវឌ្ឍខណ្ឌនិងលោកវរៈសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងខណ្ឌកងរាជអាវុធខណ្ឌនគរបាលនិងកម្លាំងប្រជាការពារមួយចំនួនទៀត។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នោះទី១/ឈ្មោះ ហាក់ ភ័ណ្ឌ អាយុ១៧ឆ្នាំ មុខរបរដើរដាក់ខ្សែភ្លើង ស្នាក់នៅផ្ទះជួល ភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២/ឈ្មោះ នូ រក្សា អាយុ១៧ឆ្នាំ មុខរបរដើរដាក់ខ្សែភ្លើង ស្នាក់នៅជាមួយគ្នា។ទី៣/ឈ្មោះ នី យ៉ាន អាយុ២១ឆ្នាំ មុខរបរដើរដាក់ខ្សែភ្លើង ស្នាក់នៅជាមួយគ្នា(ជិះម៉ូតូម៉ាកDraem ពណ៌ខ្មៅសេរី២០០០ ពាក់ស្លាកលេខ បាត់ដំបង 1J 5983)។
ទី៤/ឈ្មោះ ចៅ រុន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិតំណាក់ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ទី៥/ឈ្មោះ សឿន សុភក្ត្រា អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា(ជិះម៉ូតូម៉ាកvivaសេរីចាស់ ពាក់ស្លាកលេខ កណ1 ក6767)។
លោក ហ៊ត គឹមនី តំណាងអភិបាលខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌបានអោយ លោកបង្កើតគណៈបញ្ជាការឯកភាព ដឹកនាំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើដើម្បីទប់ស្កាត់រាល់បទល្មើសហើយក៍មានជនសង្ស័យទាំ០៥នាក់បានធ្វើដំណើរឆ្លងកាត់ដោយជិះម៉ូតូ២គ្រឿងម៉ូតូវីវ៉ានិង ម៉ាកឌ្រីមសង់ ដោយមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យហើយរកឃើញមានថ្នាំញៀនប្រភេទក្រាមថ្លាសចំនួន០៣កញ្ចប់ថង់តូចនៅជាប់ខ្លួនទើបសមត្ថកិច្ចឃាត់ខ្លួនទាំង០៥នាក់តែម្តងព្រមទាំងដកហូតក្រាមសថ្លា០៣កញ្ចប់តូច(គ្រឿងញៀន)និងម៉ូតូ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត៕ ដោយ៖ តុង សីហា

















