របួសធ្ងន់ស្រាល៤នាក់លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកហូរលិច  

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្សម្នាក់៤នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង៥និង៤៥នាទី ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិ​លេខ២ ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូម៉ាកស៊ីធី១០០ ពណ៌​ក្រហម ពាក់ស្លាកលេខកណ្តាល 1M-1041 អ្នកបើកបរឈ្មោះ អ៊ិន ណារី ភេទប្រុស អាយុ២៩ឆ្នាំ មានអាស័យដ្ឋានភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានរងរបួស​ធ្ងន់ និងអ្នករួមដំណើរឈ្មោះ អ៊ិន ស៊ីចិន ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសធ្ងន់ ។

 សមត្ថកិច្ចបន្តថា លុះបើកមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា​គុប ពណ៌ទឹកប៊ិច ពាក់ស្លាក លេខន-9291ភព1 បើកបរដោយឈ្មោះ កែវ វណ្ណី  ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ព្រែកហូរ លិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសស្រាល និងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះ ណាន ភេទប្រុស អាយុ២១ឆ្នាំមាន​អាស័យ​ដ្ឋានភូមិ-សង្កាត់ជាមួយគ្នា បានរងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកមករក្សាទុកនៅស្នាក់ការនគរបាលក្រុងតាខ្មៅ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print